សិក្ខាសាលាស្តីអំពី ថតរូប ការកែរូបភាពនិងការកាត់តវីដេអូ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញថតរូប ការកាត់ត កែរូបភាពនិងការកាត់តវីដេអូដោយមានវាគ្មិនមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកគ្រូ មាស សាមន លោកគ្រូជាជាងថតរូបដ៏ចំណានម្នាក់ផងដែរហើយធ្លាប់មានបទពិសោធន៍ថតរូបនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។
គោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះគឺ
-ចង់ឱ្យប្អូនៗស្វែងយល់ពីការថតរូប។
-ស្វែងយល់ពីការកាត់តរូបថតនិងកែរូបថត។
-ស្វែងយល់ពីការកាត់តវីដេអូ។
-ប្អូនៗមានបំណិនអំពីការថតរូប ការកាត់តរូបថត កែរូបថតនិងការកាត់តវីដេអូ។
-និងមានការយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញនេះផងដែរ។

 

Comments