ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីងមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។
កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖
- ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន)
- ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី)
- ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី)
- ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ)
- ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី)
- ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត)
- ផ្ញើកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងការពិភាក្សាអំពីការឡើងថវិកាជូនបុគ្គលិកអប់រំកាលពីកន្លងទៅ (ប៊ាន ចាន់នី)។
- ការវាយតម្លៃទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី
- ផ្សេងៗ…..។
Comments