កម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈ

ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈក្រោមគណធិបតីភាពលោកនាយក គង់ ណារិន លោកនាយរង លោកគ្រូ អ្នកគ្រូ តំណាងយុវជន សសយក ឃុំគោកព្រីង និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
+ កម្មវិធីនិយាយជាសាធារណៈមានបេក្ខជនប្រកួតប្រជែងចំនួន ១៣នាក់ ស្រី១១នាក់ដោយមានប្រធានបទខុសៗគ្នា។បេក្ខជនដែលជាប់ជ័យលាភីមានចំនួន ០៥នាក់មានដូចជា៖
១.ហែម សុគន្ធធាវី ប្រធានបទ” យុវជនគំរូ”
២.ឃាន លីណា ប្រធានបទ ” អាវុធខ្លាំងក្លា”
៣.ឈួន រក្សា ប្រធានបទ”ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង”
៤.អ៊ូ វិសាល ប្រធានបទ “គុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់បណ្ដាញសង្គម”
៥.សឿន ដាណេត ប្រធានបទ”ការបំពុលបរិស្ថាន”។
+កម្មវិធីជជែកដេញដោលក្រោមប្រធានបទ “ទូរសព្ទគួរតែត្រូវបានអនុញ្ញាតឲ្យប្រើនៅសាលារៀន”។
-ក្រុមស្របមានបេក្ខជនដូចជា៖
១.ណាក់ សំណាង
២.អាន ចាន់សីម៉ា
៣.អេង ឧស្សាហ៍ម៉ានី
៤.ស្រាន សុខពន្លឺ
-ក្រុមបដិសេដមានបេក្ខជនដូចជា៖
១.ហ៊ិន ចាន់សុម៉ាលី
២.ពិន ពៅ
៣.សាន សុវណ្ណារ៉ា
៤.ហង់ ចរិយា
ក្រុមដែលទទួលបានជ័យលាភីគឺក្រុមស្រប។

Comments