ការធ្វើបទបង្ហាញស្ដីពី (វឌ្ឍនភាព) ជូនក្រុមប្រឹក្សាភិបាល នៅដំណាច់ឆមាសទី១ ឆ្នាំ២០២៣

វេលាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលាជំនាន់ថ្មី) បានបើកកិច្ចប្រជុំមួយស្ដីពីការងារមួយចំនួនពាក់ព័ន្ធកិច្ចដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី (របាយការណ៍វឌ្ឍនភាព) ក្រោមអធិបតីភាពរបស់លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី ។

ដែលមានសមាសភាពចូលរួមដូចជា៖

របាយការណ៍វឌ្ឍនភាពនៅដំណាច់ឆមាសទី១

១. សាមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត

២. លោកនាយក នាយករង បុគ្គលិកទីចាត់ការ និងប្រធានក្រុមបច្ចេកទេសទាំងពីសាលា រួមទាំងគ្រូប្រឹក្សាគរុកោសល

ក្នុងនោះដែរលោកស្រីប្រធានបានបង្ហាញជូនដល់អង្គសមាជិក សមាជិកានៃអង្គប្រជុំថាសាលាជំនាន់ថ្មីគឺយើងទាមទារឱ្យមានការបង្រៀន និងរៀនតាមបច្ចេកវិទ្យា ហើយសាលានេះត្រូវវាយតម្លៃមួយឆ្នាំម្ដង ដើម្បីទទួលបានអាជ្ញាបណ្ណ ហើយប្រធានបានសំណូមពរដល់លោកគ្រូ អ្នកគ្រូក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ឱ្យខិតខំបន្តទៀត ហើយពិសេសទៀតលោកប្រធានអង្គប្រជុំបានសំណូមពរដល់សាលាឱ្យរៀបធ្វើបច្ចុប្បន្នភាពឡើងវិញរបស់ក្រុមប្រឹក្សាភិបាល(ផ្លាស់ប្តូរមួយចំនួន)។ជាចុងក្រោយលោកប្រធានបានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្តជួយដល់សាលាទៀតពិសេសគឺជួយកសាងសាលារៀននៅក្នុងឃុំគោលដៅ ។

បន្ទាប់មកលោកនាយក គង់ ណារិន ក៏បានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពដែលបានអនុវត្តកន្លងមក មានដូចខាងក្រោម៖

១.ស្ថានភាពទូទៅៈគ្រូសរុបចំនួន ៤១នាក់ ស្រី ១៣នាក់ គ្រូឧត្តម ២១ នាក់ស្រី០៧នាក់ និងគ្រូកម្រិតមូលដ្ឋាន១៩នាក់ស្រី០៦នាក់ ហើយបញ្ចប់ថ្នាក់បរិញ្ញាបត្រ៩៥% ។ហើយចុងឆ្នាំយើងមានគ្រូផ្ទេរចេញ០៤នាក់ ក្នុងខេត្ត២នាក់ និងក្រៅខេត្ត០២នាក់ ។ ហើយសិស្សសរុបចំនួន​ ៥០៨នាក់ ស្រី ២៦៨នាក់ (ទុតិយភូមិ ១៨៨ នាក់ស្រី៩៤នាក់ ,បឋមភូមិ ៣២០នាក់ ស្រី ១៧៤ នាក់ ) ។ ហើយការបង្រៀននិងរៀនផ្ដោតទៅលើ៥ចំណុចគឺ(តាមបែបសតវត្សន៍ទី២១ ស្ថាបនានិយម , ពិសោធន៍ ,ប្រើប្រាស់បច្ចេកវិទ្យា,ប.រនិងរៀននាំសិស្សចូលអានក្នុងបណ្ណាល័យ

និងការអប់រំកម្មវិធីស្ទែម ។

២.ការពង្រឹងគុណភាពអប់រំ

ក.ក្លឹបសិក្សា ដំណើរការចាប់ពីខែមីនា ២០២៣តទៅ(ខាងវិទ្យាសាស្រ្ត និង សង្គម )មានថវិកាប្រហែល១០,០៤០,០០០រៀល និងកម្មវិធីផ្សេងៗទៀត(ប្រកួតអំណាន តស៊ូមតិ…)

ខ.សេវាជួយគ្រូៈ មានម៉ោងPLC និងមានចុះអង្កេតគ្រូរបស់គ្រូប្រឹក្សាគរុកោសល ។

គ.តាមដានផែនការបង្រៀនប្រចាំឆ្នាំ

ឃ.កិច្ចតែងការបង្រៀន

៣.ថវិកាឆ្នាំសិក្សា២០២២២០២៣

– ថវិកា SOB សរុបចំនួន ២៣,២៨៥,៨០០៛

– ថវិកាអាហារូបករណ៍មានចំនួន​ ២៥,៣២០,០០០៛

– ថវិកាបដិភាគសិស្សឆ្នាំ២០២៣ ចំនួន ១១៤,៨០០,០០០៛

– ថវិកាអាហារដ្ឋានចំនួន ២,៥០០,០០០៛

– ថវិកាសហគមន៍ចំនួន  ២១០,០០០៛

– ថវិកាវិភាជគាំទ្រពីក្រសួងអប់រំ ៣៩០,៥៥៦,០០០៛

ការពង្រឹងគុណភាពអប់រំ

៤.ការជួសជុល

        កសាងបន្ទប់គីលានុបដ្ឋាក (មានពេទ្យកិច្ចសន្យា ថ្នាំពេទ្យ…), កសាងសាលាប្រជុំ(ខេប)

៥.សិក្ខាសាលាស្តីពី ការងារនិងមុខរបរ

        អាជីពការងារជាពេទ្យ ប៉ូលីស អក្ខរកម្មឌីជីថលអាស៊ាន គ្រូបង្រៀន

        ៦.ការចូលរួមប្រកួតប្រជែងនានា

        – ការចូលរួមប្រកួតនិយាយសាធារណៈ

– ការជជែកដេញដោលយុវជនថ្នាក់ជាតិ

– ប្រកួតកម្មវិធីគណិតវិទ្យា

– បំណងប្រាថ្នា

        ទិវាយុវជនថ្នាក់ជាតិ

        ៧.រចនាសម្ព័ន្ត CPD (ការពង្រឹងសមត្ថភាពគ្រូ….)

៨.ទិសដៅបន្ត

– សាលាវិទ្យាល័យយើងនឹងត្រៀមការតាំងបង្ហាញស្នាដៃសិស្សនៅថ្ងៃទី ៧ កញ្ញា ឆ្នាំ ២០២៣ ដែលមានក្លឹបចំនួន១២ក្លឹបប្រមាណ ៧៥ ស្តង់ ដើម្បីបង្ហាញដល់មាតាបិតាសិស្ស ក៍ដូចជាសហគមន៍ (ក្លឹបអាស៊ាន គីមី ជីវៈរូប ពលរដ្ឋ អង់គ្លេស………….) ។

– គ្រោងថវិកាឆ្នាំ២០២៤  , ឆ្នាំថ្មីសិស្សម្នាក់បង់ ៣៤០,០០០៛ (១៦៣,២០០,០០០៛), ក្រសួងគាំទ្រ ៣៩៦,៩១១,០០០៛ , SOF ២៣,៧៤៤,៧០០៛ ។

៩.បញ្ហាប្រឈមៈ

– ខ្វះគ្រូគណិត,ផែនដី,ភាសាអង់គ្លេស,ភាសាខ្មែរ,កីឡា

– ខ្វះបន្ទប់ប្រជុំ និងអគារសិក្សា

– សិស្សទី១១ ,១២ ភាគច្រើនជ្រើសរើសផ្នែកសង្គម

– កុំព្យូទ័រខូច

– ថវិកាសាលា(មាតាបិតាសិស្ស )មិនទាន់ឆ្លើយតប

១០.ដំណោះស្រាយ (មិនពង្រីកថ្នាក់, ថវិកាសាលាពឹងអាស្រ័យទៅលើក្រសួង,ជួសជុលកុំព្យូទ័រ…

១១.ការតម្លើងប្រាក់បៀរវត្ស​ តាមសកម្មភាពជូនលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យគោកព្រីង ដោយឧបត្តម្ភបន្ថែមទៅលើលោកគ្រូ២០,០០០៛/១នាក់ , ប្រធានក្រុមបច្ចេកទេស ៨០,០០០៛/១នាក់ និងការីកុំព្យូទ័រ ១០០,០០០៛/១ខែ បន្ថែមទៅប្រាក់លើកទឹកចិត្តសកម្មភាពដើម ,គ្រូឯកជន ១,០០០,០០០៛/១ខែ(សម្រាប់ឆ.១ )និងឆមាសទី២

១,២០០,០០០៛/១ខែ ។

១១.សំណូមពរ

សំណើដល់ក្រុមប្រឹក្សាភិបាលពិសេសមន្ទីរ អយកខេត្ត ជួយផ្គត់ផ្គង់អគ្គិសនីបន្តទៀត,ពិភាក្សារកថវិកាបន្តទៀត ។

ជាបន្ទាប់មកទៀតអង្គប្រជុំបានធ្វើការពិភាក្សាគ្នារកដំណោះស្រាយទាក់ទងទៅនឹងបញ្ហាប្រឈមដែលសាលានីមួយៗមានតម្រូវការ(បញ្ហាខ្វះគ្រូ ខ្វះបន្ទប់សិក្សា …)។

Comments