ថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣ លោកនាយកបានចូលរួម សិក្ខាសាលា ស្ដីពីការលើកកម្ពស់សុខភាពសិក្សា គ្រឹះស្ថានសិក្សាសាធារណៈ នៅសណ្ឋាគារ វ៉ៃគោ ក្រុងស្វាយរៀង ។ ចូលរួមជាគណៈអធិបតី រួមមាន ១, លោកជំទាវ ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ២, លោក សាន់ នាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៣, លោក ហ៊ឹម សំអាត មន្ត្រីសុខភាពពិភពលោក វគ្គសិក្ខាសាលានេះអនុលោមតាមយុទ្ធសាស្ត្រទាំង៩ នៃគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាគោលការណ៍ណែនាំប្រតិបត្តិការស្ដង់ដារ នៃការលើកកម្ពស់សិក្សា ។ Comments



















