ប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១

វិទ្យាល័យគោកព្រីងបានប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១ដើម្បីសរុបលទ្ធផលការងារនៅក្នុងឆមាសលើកទី១ដោយមានរបៀបវារៈដូចជា៖ -របាយការណ៍របស់ប្រធានក្រុមបច្ចេកទេសវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គម -របាយការណ៍របស់លោក ម៉ៅ រស់ នាយករងវិទ្យាល័យគោកព្រីង -របាយការណ៍របស់លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង។             Comments

ការបើកអាហាររូបករណ៍សិស្សក្រីក្រ

នៅថ្ងៃ សៅរ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីបើកអាហាររូបករណ៍សិស្សក្រីក្រក្រោមអធិបតីភាព៖ -លោកស្រី ទេព សោមុនី  មេឃុំ គោកព្រីង -លោក គង់ ណារិន  នាយកវិទ្យាល័យគោកព្រីង -តំណាងសហគមន៍ លោកគ្រូទទួលបន្ទុកបើកប្រាក់អាហាររូបករណ៍ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យគោកព្រីង។ Comments

សិស្សានុសិស្សវិទ្យាល័យគោកព្រីងចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣

ក្រុមប្រឹក្សាកុមារនិងយុវជនប្រចាំវិទ្យាល័យគោកព្រីងបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ចំនួន ៥០ នាក់ដើម្បីចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ឆ្នាំ ២០២៣ក្រោមប្រធានបទ “TVET ផ្តល់ជំនាញនិងការងារសមរម្យ “នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ Comments

កម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈ

នៅថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងដែលដឹកនាំដោយអ្នកគ្រូ មាស ស៊ីណាបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈចែករំលែកដោយយុវសិស្សឈ្មោះ វិន វុទ្ធី ដែលជាម្ចាស់ជ័យលាភីលេខ១កម្មវិធីជើងឯកថ្វីមាត់។កម្មវិធីចែករំលែកថ្ងៃនេះមានគោលបំណង៖ -ឲ្យសិស្សានុសិស្សគិតពីដំណាក់កាលនៃពេលវេលាក្នុងការចូលរួមប្រកួត -យល់ច្បាស់ពីវិធីសាស្ត្រត្រៀមនៅក្នុងការប្រកួត -របៀបនៅក្នុងការនិយាយកុំឲ្យមានភាពភ័យខ្លាច នៅថ្ងៃប្រកួត -ស្វែងយល់ពីអត្ថប្រយោជន៍ដែលទទួលបានក្រោយការប្រកួត។               Comments

ការគោរពទង់ជាតិ

នៅថ្ងៃ ព្រហស្បត្តិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាកុមារនិងយុវជនវិទ្យាល័យគោកព្រីងបានរៀបចំធ្វើការគោរពទង់ជាតិដើម្បី ប្រជុំផ្សព្វផ្សាយពីវិន័យ សណ្តាប់ធ្នាប់ និងជម្រុញឲ្យសិស្សានុសិស្សព្យាយាមខិតខំសិក្សារៀនសូត្របន្ថែមទៀត។នៅក្នុងថ្ងៃនេះផងដែរលោកនាយក គង់ ណារិន បានផ្តល់កិត្តិយសឡើងប្រគល់ប័ណ្ណសរសើរនិងផ្តល់ថវិការលើកចិត្តដល់សិស្សឈ្មោះ វង់ សេងហ័រ ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តមុខវិជ្ជា​ អក្សរសាស្ត្រខ្មែរនិងត្រៀមទៅប្រឡងសិស្សពូកែថ្នាក់ជាតិនៅពេលខាងមុខនេះ។ Comments

វិទ្យាល័យគោកព្រីងបានរៀបចំទិវាកុមារអន្តរជាតិលើក ៧៤

នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រារព្ធខួបលើកទី ៧៤ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ ២០២៣ដោយទិវាកុមារអន្តរជាតិឆ្នាំនេះក្រោមប្រធានបទ៖ “យើងរួមគ្នាថែរក្សានិងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល”។   Comments

សិក្ខាសាលាស្តីអំពី “លក្ខខណ្ឌដើម្បីក្លាយជាប៉ូលីស”

នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ អ្នកគ្រូ មាស ស៊ីណា ជាគ្រូប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី លក្ខខណ្ឌដើម្បីក្លាយទៅជាប៉ូលីស ដោយមានវាគ្មិនលោក វ៉ាន់ សុផាន់ណា ជាអធិការរងស្រុកស្វាយជ្រំទទួលបន្ទុកផ្នែក ប៉ូលីសចរាចរណ៍ហើយនៅក្នុងកម្មវិធីនោះផងដែរលោក គង់ ណារិន ជានាយកវិទ្យាល័យគោកព្រីងក៍បានអញ្ជើញចូលរួមជាគណធិបតីផងដែរ។កម្មវិធីសិក្ខាសាលាថ្ងៃនេះមានគោលបំណងចង់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែច្បាស់អំពី៖ -លក្ខខណ្ឌក្នុងការដាក់ពាក្យប្រឡងជាមន្រ្តីនរគបាលជាតិ -យល់កាន់តែច្បាស់ពីរយៈពេលនៃការសិក្សានិងទីកន្លែងបណ្តុះបណ្តាលប៉ូលីស -យល់កាន់តែច្បាស់ពីតួនាទីរបស់ប៉ូលីសនៅតាមផ្នែកនីមួយៗផងដែរ។ Comments

ប្រឡងឆមាសលើកទី១ ថ្នាក់ទី១២

ថ្ងៃទី ២៥និង២៦ ខែ ឧសភា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រឡងឆមាសលើកទី១ថ្នាក់ទី១២ ដោយមានការរៀបចំប្រឡងមានលក្ខណៈស្តង់ដាដើម្បីវាស់ស្ទង់សមត្ថភាពសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។       Comments

សិក្ខាសាលាស្ដីពី ការលើកកម្ពស់សុខភាពសិក្សាសាលារៀនសាធារណៈ

ថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣  លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង និងអ្នកគ្រូ មាស ស៊ីណា គ្រូប្រឹក្សាអាជីព បានចូលរួមវគ្គសិក្ខាសាលា ស្ដីពីការលើកកម្ពស់សុខភាពសិក្សា តាមសាលារៀនសាធារណៈ នៅសណ្ឋាគារ វ៉ៃគោ ក្រុងស្វាយរៀង ។ អញ្ជើញជាអធិបតីភាព រួមមាន ១, លោកជំទាវ ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋាន សុខភាពសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា ២, លោក សាន់ នាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៣, លោក ហ៊ឹម សំអាត Read More …

សិក្ខាសាលាស្ដីពីការលើកកម្ពស់សិក្សាតាមគ្រឹះស្ថានសិក្សាសាធារណៈ

ថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣ លោក គង់ ណារិន វិទ្យាល័យគោកព្រីង និងអ្នកគ្រូ មាស ស៊ីណា ជាគ្រូប្រឹក្សាអាជីព បានចូលរួមវគ្គសិក្ខាសាលាស្ដីពី គោលការណ៍ប្រតិបត្តិស្ដង់ដារ នៃការលើកកម្ពស់សុខភាពសិក្សា នៅតាមគ្រឹះស្ថានចំណេះទូទៅ ។ តាមយុទ្ធសាស្ត្រទាំង៩ នៃគោលនយោបាយជាតិ មានសូចនាករចំនួន៩ដូចខាងក្រោម Comments