ការធ្វើផែនការអភិវឌ្ឍសាលារៀនឆ្នាំ២០២៤

ថ្ងៃសុក្រ ទី០២ ខែកុម្ភ: ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានរៀបចំធ្វើផែនការអភិវឌ្ឍសាលារៀនឆ្នាំ២០២៤ដោយមានការចូលរួមពីសំណាក់ គណ:នាយក គណៈកម្មការទ្រទ្រង់សាលារៀន ក្រុមប្រឹក្សាកុមារនិងយុវជន និងលោកគ្រូ អ្នកគ្រូ។ Comments

សិក្ខាសាលាស្តីអំពី គន្លឹះក្នុងការរៀនដើម្បីទទួលបានលទ្ធផលល្អ

ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីអំពី”គន្លឹះក្នុងការរៀនដើម្បីទទួលបានលទ្ធផលល្អ” ដោយវាគ្មិនយុវសិស្ស ស៊ាន វិសាល ជាអតីតសិស្សវិទ្យាល័យគោកព្រីងទទួលបាននិទ្ទេស A ឆ្នាំ២០២៣។ 👉គោលបំណងនៃកម្មវិធីគឺចង់ឲ្យប្អូនៗទទួលបាន -គន្លឹះសំខាន់ៗនៅក្នុងការសិក្សា -អត្ថប្រយោជន៍ពីការទទួលបានលទ្ធផលល្អ -ត្រៀមខ្លួនបានល្អមុនពេលប្រឡងនៅថ្ងៃខាងមុខ។ Comments

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

អបអសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ក្រោមអធិបតីភាព÷ -លោកស្រី ព្រំ សំបូរ អភិបាលរងស្រុកស្វាយជ្រំជាគណ:អធិបតី។ -លោកស្រី ពៅ ច័ន្ទសោ ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធនៃមន្ទីរ អប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។ -លោក ម៉ែន សាម៉ាក់ អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ។ -លោក ខៀវ សាម៉ន ជំទប់ទី១ ឃុំគោកព្រីង ព្រមទាំងលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ មាតាបិតាសិស្ស សិស្សានុសិស្សទាំងអស់ជាភ្ញៀវកិត្តិយសផងដែរ។ Comments

កម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈ

ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈក្រោមគណធិបតីភាពលោកនាយក គង់ ណារិន លោកនាយរង លោកគ្រូ អ្នកគ្រូ តំណាងយុវជន សសយក ឃុំគោកព្រីង និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។ + កម្មវិធីនិយាយជាសាធារណៈមានបេក្ខជនប្រកួតប្រជែងចំនួន ១៣នាក់ ស្រី១១នាក់ដោយមានប្រធានបទខុសៗគ្នា។បេក្ខជនដែលជាប់ជ័យលាភីមានចំនួន ០៥នាក់មានដូចជា៖ ១.ហែម សុគន្ធធាវី ប្រធានបទ” យុវជនគំរូ” ២.ឃាន លីណា ប្រធានបទ ” អាវុធខ្លាំងក្លា” ៣.ឈួន រក្សា ប្រធានបទ”ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង” ៤.អ៊ូ វិសាល ប្រធានបទ “គុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់បណ្ដាញសង្គម” ៥.សឿន ដាណេត Read More …

សិក្ខាសាលាស្តីអំពី ថតរូប ការកែរូបភាពនិងការកាត់តវីដេអូ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញថតរូប ការកាត់ត កែរូបភាពនិងការកាត់តវីដេអូដោយមានវាគ្មិនមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកគ្រូ មាស សាមន លោកគ្រូជាជាងថតរូបដ៏ចំណានម្នាក់ផងដែរហើយធ្លាប់មានបទពិសោធន៍ថតរូបនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។ គោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះគឺ -ចង់ឱ្យប្អូនៗស្វែងយល់ពីការថតរូប។ -ស្វែងយល់ពីការកាត់តរូបថតនិងកែរូបថត។ -ស្វែងយល់ពីការកាត់តវីដេអូ។ -ប្អូនៗមានបំណិនអំពីការថតរូប ការកាត់តរូបថត កែរូបថតនិងការកាត់តវីដេអូ។ -និងមានការយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញនេះផងដែរ។   Comments

អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣

ថ្ងៃព្រហស្បតិ័ ទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”។ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះក៏មានការរៀបចំកម្មវិធីស្មូត្រកំណាព្យ កម្មវិធីនិយាយជាសាធារណ:និងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗផងដែរ។         Comments

ការប្រកួត អំណានសៀវភៅល្បីៗ

ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួត “អំណានសៀវភៅល្បីៗ” ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅរក វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា” ។ អបអរសាទរចំពោះប្អូនៗជ័យលាភីទាំង០៥ រូបមានដូចជា៖ -លេខ ១ សុន គឹមស៊ាង -លេខ ២ វឿន លីពេជ្រពេញព្រហស្បតិ៍ -លេខ ៣ ឆាន់ សុធានី -លេខ ៤ ម៉ឺន ស្រីថង -លេខ ៥ ហ៊ុល ធីអិន។     Comments

កម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣

នាថ្ងៃ ព្រហស្បតិ៏  ទី០៧  ខែកញ្ញា  ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ដោយមានភ្ញៀវចូលរួមប្រមាណ ២០០០នាក់។   Comments

កម្មវិធី STEM Robot competition

ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីង បានរៀបចំកម្មវិធី STEM Robot competition ដោយមានការសហការពី KOICA Kpc និង nicc។ហើយកម្មវិធីថ្ងៃនេះមានការអញ្ជើញចូលរួមពី៖ – Dr. Bae, Dae Hwan : Project Manager Professor, TEED Royal University of Cambodia. ការប្រកួត Line robot មានសិស្សានុសិស្សចូលរួមប្រកួតមាន ០៥ ក្រុមមានដូចជា៖ -ក្រុមទី១ dragon Read More …