សេវាប្រឹក្សាអាជីពបានរៀបចំសិក្ខារសាលាស្តីអំពី អក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល

សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី អក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល ដោយមានវាគ្មិនអ្នកគ្រូ អ៊ុង ចន្នី មន្រ្តីអង្គការខេប កម្មវិធីថ្ងៃនេះមានគោលបំណងដើម្បីឱ្យសិស្ស÷ -ទទួលបានចំណេះដឹងថ្មីបន្ថែមទៀតទាក់ទងនឹងអក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល។ -វាយតម្លៃនិងធ្វើការសម្រេចចិត្តយោងទៅលើគុណភាពនៃព័ត៌មាន។ -យល់ច្បាស់ពីភាពខុសគ្នារវាងព័ត៌មានមិនពិតនិងព័ត៌មានខុសនិងផលប៉ះពាល់របស់វា។ -សិស្សានុសិស្សចូលរួមទប់ស្កាត់ការចែកចាយព័ត៍មានមិនពិតនិងព័ត៌មានខុសលើបណ្តាញសង្គមផ្សេងៗ។

អ​បអរសាទរយុវសិស្ស វិន វុទ្ធី នៃវិទ្យាល័យគោកព្រីង

សូមអបអរសាទរ យុវសិស្ស វិន វុទ្ធី បេក្ខជនមកពីវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី ” ជើងឯកថ្វីមាត់” ក្រោមប្រធានបទ (សត្រូវក្បែរកាយ )រៀបចំដោយ សសយក រាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ។

ការចុះវាយតម្លៃទទួលស្គាល់គុណភាពអប់រំវិទ្យាល័យគោកព្រីង

គណៈកម្មការថ្នាក់ជាតិបានចុះ វាយតម្លៃទទួលស្គាល់គុណភាពអប់រំ កម្មវិធីសាលារៀនជំនាន់ថ្មី បានចុះវាយតម្លៃ វិទ្យាល័យគោកព្រីង រយៈពេល៣ថ្ងៃដើម្បីធានាបានសាលារៀនមួយដែលមានគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា។

ការប្រជុំរៀបចំផែនការថវិការដើម្បីដំណើរការសាលារៀនរបស់វិទ្យាល័យគោកព្រីង

នាថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ២០២២ វិទ្យាល័យ គោកព្រីង បានប្រជុំរៀបចំផែនការថវិកាដើម្បីដំណើរការសាលារៀនក្រោមការចូលរួមរបស់លោក អ៊ុល រុន ដែលជាប្រធានអង្គប្រជុំ និង គណៈនាយក វិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត ជាមួយលោកគ្រូអ្នកគ្រូ តំណាងអាណាព្យាបាលសិស្ស និងក្រុមប្រឹក្សាយុវជនប្រចាំសាលារៀនទាំងពីរ។ ក្នុងនោះដែរអង្គប្រជុំបានស្វែងរកបញ្ហា ដើម្បីដាក់គោលដៅក្នុងការដោះស្រាយតាមរយៈសកម្មភាពភាពស្នូលមួយចំនួនដូចជា៖ – ការគាំទ្រប្រព័ន្ធអប់រំក្នុងសាលារៀនឱ្យមានប្រសិទ្ធភាព – ការផ្ដល់សេវាជួយគាំទ្រសិស្សឱ្យបានល្អ – ការគាំទ្រគ្រូបង្រៀនឱ្យមានប្រសិទ្ធភាព – ការគាំទ្រផ្នែក ICT ឱ្យបានល្អ – ការគាំទ្រទៅលើសម្ភារៈសម្រាប់បង្រៀន – ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យឆ្លើយតបទៅនឹងតម្រូវការ – រៀបចំសកម្មភាព អប់រំកាយ និងកីឡា ឱ្យបានប្រសើរ។

សិស្សវិទ្យាល័យគោកព្រីងចូលរួមប្រកួតកម្មវិធី ” វោហារសព្ទយុវជន”

សិស្សវិទ្យាល័យគោកព្រីង ចំនួន ២រូបបានចូលរួមប្រកួតក្នុងកម្មវិធី “វោហារសព្ទយុវជន” វគ្គប្រកួតផ្តាច់ព្រ័ត្រ ។ក្រោមមូលបទៈ ” សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ក្នុងឱកាស អបអរសាទរទិវាអន្តរជាតិនារី  ៨ មីនា ២០២២ ខួបទី១១ ។ ហើយសូមចូលរួមអបអរសាទរសិស្សវិទ្យាល័យគោកព្រីង ទទួលបានជ័យលាភីលេខ ៣ ប្អូនប្រុស (ថៃ  សារ៉ាវ័ន្ត) និង ប្អូនស្រី (ផល  បូផា ) ទទួលបានលិខិតសរសើរ។ ក្នុងកម្មវិធីនោះផងដែរក៍មានការអញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី  វិជ្ជា ។

កម្មវិធីតាំងពិពរណ៍ស្នាដៃសិស្សប្រចាំឆ្នាំ

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ វិទ្យាល័យគោកព្រីង បានរៀបចំតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ ដោយមានការចូលរួមពី ៖ ១. ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងសហការី ២. លោកជំទាវ សុខ វិឡាយ ប្រធានក្រុមការងារចុះជួយឃុំគោកព្រីង ៣. លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ៤. លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងសហការី ៥. លោក អ៊ុល រុន ទីប្រឹក្សាជាន់ខ្ពស់អង្គការខេប និងទទួលបន្ទុកសាលារៀនជំនាន់ថ្មី ៦. Read More …