កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥

ថ្ងៃសុក្រ  ទី០១  ខែវិច្ឆិកា   ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ ។ កម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ែន សាម៉ាក់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ។ នៅក្នុងកម្មវិធីថ្ងៃនេះក៏មានការចូលរួមដូចជា លោកនាយក លោកនាយករង គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យគោកព្រីងនិងបឋមសិក្សាស្វាយព្រហូត ព្រមទាំងមានមាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានវគ្គសំណួរចម្លើយរបស់លោកនាយកផងដែរ។

ការប្រជុំបណ្តុះបណ្តាលគ្រូស្តីពីតួនាទីគ្រូប្រឹក្សាគរុកោសល្យ

ថ្ងៃចន្ទ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានទទួលការបណ្តុះបណ្តាលពីលោក ប៊ាន ចាន់នី មន្រ្តីជំនាញអង្គការខេបស្តីអំពី÷ -តួនាទីរបស់គ្រូប្រឹក្សាគរុកោសល្យ -ការវាយតម្លៃប្រចាំឆ្នាំ -ការគ្រប់គ្រងបណ្ណាល័យនិងតួនាទីរបស់បណ្ណារក្ស -ក្របខណ្ឌអភិវឌ្ឍន៍វិជ្ជាជីវ:គ្រូបង្រៀន -ក្របខណ្ឌអភិវឌ្ឍន៍វិជ្ជាជីវ:ជាប្រចាំ(CPD)។

ប្រជុំ PLC ចែករំលែកស្តីពីការកំណត់និទ្ទេសទៅតាមមុខវិជ្ជានីមួយៗ

ថ្ងៃ ព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពប្រជុំ PLC ចែករំលែកបទពិសោធន៍អំពីការកំណត់និទ្ទេសពិន្ទុទៅតាមមុខវិជ្ជានីមួយៗដើម្បីជួយឲ្យការសិក្សារបស់សិស្សមានភាពប្រសើរឡើងជាងមុន។

ការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យគោកព្រីង

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសាលារៀនឆ្នាំ២០២៣-២០២៤។លទ្ធផលនៅក្រោយបោះឆ្នោតបានទៅលើ÷ -លោក នាង វឿន ជាប្រធាន -លោក សួន សម្បត្តិ ជាអនុប្រធាន។

ការធ្វើផែនការអភិវឌ្ឍសាលារៀនឆ្នាំ២០២៤

ថ្ងៃសុក្រ ទី០២ ខែកុម្ភ: ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានរៀបចំធ្វើផែនការអភិវឌ្ឍសាលារៀនឆ្នាំ២០២៤ដោយមានការចូលរួមពីសំណាក់ គណ:នាយក គណៈកម្មការទ្រទ្រង់សាលារៀន ក្រុមប្រឹក្សាកុមារនិងយុវជន និងលោកគ្រូ អ្នកគ្រូ។

សិក្ខាសាលាស្តីអំពី គន្លឹះក្នុងការរៀនដើម្បីទទួលបានលទ្ធផលល្អ

ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីអំពី”គន្លឹះក្នុងការរៀនដើម្បីទទួលបានលទ្ធផលល្អ” ដោយវាគ្មិនយុវសិស្ស ស៊ាន វិសាល ជាអតីតសិស្សវិទ្យាល័យគោកព្រីងទទួលបាននិទ្ទេស A ឆ្នាំ២០២៣។ 👉គោលបំណងនៃកម្មវិធីគឺចង់ឲ្យប្អូនៗទទួលបាន -គន្លឹះសំខាន់ៗនៅក្នុងការសិក្សា -អត្ថប្រយោជន៍ពីការទទួលបានលទ្ធផលល្អ -ត្រៀមខ្លួនបានល្អមុនពេលប្រឡងនៅថ្ងៃខាងមុខ។

អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

អបអសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ក្រោមអធិបតីភាព÷ -លោកស្រី ព្រំ សំបូរ អភិបាលរងស្រុកស្វាយជ្រំជាគណ:អធិបតី។ -លោកស្រី ពៅ ច័ន្ទសោ ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធនៃមន្ទីរ អប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។ -លោក ម៉ែន សាម៉ាក់ អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ។ -លោក ខៀវ សាម៉ន ជំទប់ទី១ ឃុំគោកព្រីង ព្រមទាំងលោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ មាតាបិតាសិស្ស សិស្សានុសិស្សទាំងអស់ជាភ្ញៀវកិត្តិយសផងដែរ។

កម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈ

ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈក្រោមគណធិបតីភាពលោកនាយក គង់ ណារិន លោកនាយរង លោកគ្រូ អ្នកគ្រូ តំណាងយុវជន សសយក ឃុំគោកព្រីង និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។ + កម្មវិធីនិយាយជាសាធារណៈមានបេក្ខជនប្រកួតប្រជែងចំនួន ១៣នាក់ ស្រី១១នាក់ដោយមានប្រធានបទខុសៗគ្នា។បេក្ខជនដែលជាប់ជ័យលាភីមានចំនួន ០៥នាក់មានដូចជា៖ ១.ហែម សុគន្ធធាវី ប្រធានបទ” យុវជនគំរូ” ២.ឃាន លីណា ប្រធានបទ ” អាវុធខ្លាំងក្លា” ៣.ឈួន រក្សា ប្រធានបទ”ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង” ៤.អ៊ូ វិសាល ប្រធានបទ “គុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់បណ្ដាញសង្គម” ៥.សឿន ដាណេត Read More …

សិក្ខាសាលាស្តីអំពី ថតរូប ការកែរូបភាពនិងការកាត់តវីដេអូ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញថតរូប ការកាត់ត កែរូបភាពនិងការកាត់តវីដេអូដោយមានវាគ្មិនមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកគ្រូ មាស សាមន លោកគ្រូជាជាងថតរូបដ៏ចំណានម្នាក់ផងដែរហើយធ្លាប់មានបទពិសោធន៍ថតរូបនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។ គោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះគឺ -ចង់ឱ្យប្អូនៗស្វែងយល់ពីការថតរូប។ -ស្វែងយល់ពីការកាត់តរូបថតនិងកែរូបថត។ -ស្វែងយល់ពីការកាត់តវីដេអូ។ -ប្អូនៗមានបំណិនអំពីការថតរូប ការកាត់តរូបថត កែរូបថតនិងការកាត់តវីដេអូ។ -និងមានការយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញនេះផងដែរ។  

អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣

ថ្ងៃព្រហស្បតិ័ ទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”។ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះក៏មានការរៀបចំកម្មវិធីស្មូត្រកំណាព្យ កម្មវិធីនិយាយជាសាធារណ:និងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗផងដែរ។