កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ

កំពង់ចាម៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីពិនិត្យ ទៅលើរបាយការណ៍នានាដូចជា៖ • របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ • របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ព្រមទាំងការពិនិត្យពិភាក្សាទៅបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។ ឯកឧត្តម ឡោ ឆវណ្ណា Read More …

បទបង្ហាញពីបំរែបំរួលភាពពេញវ័យរបស់ក្មេងស្រី ដោយគិលានុបដ្ឋាកយិកា យិន សុគា

តើភាពពេញវ័យរបស់ក្មេងប្រុសក្មេងស្រីសំខាន់យ៉ាងណា? គិលានុបដ្ឋាកយិកា យិន សុគា ប្រចាំការនៅ វិទ្យាល័យ គោកព្រីង និង សាលាបឋមសិក្សាស្វាយព្រហូត បានបណ្ដុះបណ្ដាលមេរៀន ភាពពេញវ័យ ទៅសិស្សស្រី ជាច្រើនថ្នាក់។ #ភាពពេញវ័យ ជាដំណាក់កាលនៃការលូតលាស់ទាំងរាងកាយនិងអារម្មណ៍ របស់ក្មេងប្រុស និងក្មេងស្រី ក្នុងពេលនោះសរីរាង្គបន្ដពូជចាប់ផ្ដើមបំពេញតួនាទី និងអាចបន្ដពូជបាន។ ភាពពេញវ័យចាប់ផ្ដើមនៅចន្លោះអាយុពី ១១ទៅ១៥ឆ្នាំ តែជួនកាលអ្នកខ្លះក៏អាចចាប់ផ្ដើមមុនឬយឺតជាងនេះ។ #លក្ខណៈនៃភាពពេញវ័យ ចំពោះការប្រែប្រួលនៃរាងកាយក្នុងអំឡុងពេលពេញវ័យនេះ មានទំនាក់ទំនងជាមួយនឹងអ័រម៉ូនភេទ។ មនុស្សប្រុសមានអ័រម៉ូនតេស្ដុស្ដេរ៉ូន(Testosterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់លក្ខណៈភេទរបស់មនុស្សប្រុសដូចជា សំឡេងគ្រលរ ដុះពុកចង្កាជាដើម។ មនុស្សស្រីមានអ័រម៉ូនអឺស្រ្ដូហ្សែន(Estrogen) និងប្រូសេស្ដេរ៉ូន(Progesterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់និងមានឥទ្ធិពលលើលក្ខណៈភេទរបស់មនុស្សស្រី និងមានតួនាទីសំខាន់ក្នុងការសម្របសម្រួលវដ្ដរដូវ។ អ័រម៉ូនភេទទាំងអស់នេះបង្កឱ្យមានការផ្លាស់ប្ដូរសរីរាង្គជាច្រើនដូចជា អ័រម៉ូនភេទអាចមានឥទ្ធិពលលើអារម្មណ៍ផ្លូវចិត្តរបស់ក្មេងស្រីនិងក្មេងប្រុសដូចជា ឆេវឆាវ ឆាប់ខឹង ឆាប់តូចចិត្ត ចង់ដឹងស្គាល់អ្វីថ្មីៗ ជាដើម។ Read More …

អញ្ជើញគណ:កម្មការគ្រប់គ្រងថ្នាក់រៀនដើម្បីតាមដាន និងពិនិត្យសកម្មភាពការបង្រៀន និងរៀន

ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាល័យគោកព្រីងបានអញ្ជើញគណ:កម្មការគ្រប់គ្រងថ្នាក់រៀនគ្រប់ថ្នាក់ទាំងអស់មកទស្សនាការបង្រៀននិងរៀនរបស់កូនៗតាមថ្នាក់នីមួយៗ។  

ការប្រកួតកម្មវិធីវោហារសព្ទវិទ្យាល័យវគ្គផ្តាច់ព្រ័ត្ររបស់វិទ្យាល័យគោកព្រីងក្រោមអធិបតីភាពឯកឧត្ដម ម៉ែន អេង

អបអរសាទរ ការប្រកួតកម្មវិធីវោហារសព្ទវិទ្យាល័យវគ្គផ្តាច់ព្រ័ត្ររបស់វិទ្យាល័យគោកព្រីងក្រោមអធិបតីភាព៖ -ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង -លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ -លោកស្រី ប៉ែន ចន្ថា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកស្វាយជ្រំ លោកស្រីមេឃុំគោកព្រីង លោកនាយក លោកនាយករង គណៈកម្មការដាក់ពិន្ទុ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សនៃវិទ្យាល័យគោកព្រីង។ ចូលរួមអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំង៣រូបមាន៖ -ជ័យលាភីលេខ១ ប្អូនស្រី រឿន ស្រីនី -ជ័យលាភីលេខ២ ប្អូនស្រី ហែម សុគន្ធធាវី -ជ័យលាភីលេខ៣ ប្អូនស្រី ឃាន លីណា នៅក្នុងនោះផងដែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ៖ Read More …

មើលមុខជំនាញផ្សេងៗ

ការចុះផ្សព្វផ្សាយពីការដាក់ពាក្យស្នើសុំអាហារូបករណ៍ពីសាកលវិទ្យាល័យអន្តរជាតិ (International University)

ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យអន្តរជាតិ (International University )បានចុះមកផ្សព្វផ្សាយអំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍លើជំនាញជាច្រើនដល់ប្អូនៗសិស្សថ្នាក់ទី១២នៃវិទ្យាល័យគោកព្រីង។

លោកគ្រូអ្នកគ្រូក្នុងកម្មវិធីទស្សនកិច្ចសិក្សា

ទស្សនកិច្ចសិក្សាទស្សនាការតាំងពិព័រណ៍សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ

ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ វិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សាទស្សនាការតាំងពិព័រណ៍សាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ ។  

ការធ្វើបទបង្ហាញស្ដីពី (វឌ្ឍនភាព) ជូនក្រុមប្រឹក្សាភិបាល នៅដំណាច់ឆមាសទី១ ឆ្នាំ២០២៣

វេលាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលាជំនាន់ថ្មី) បានបើកកិច្ចប្រជុំមួយស្ដីពីការងារមួយចំនួនពាក់ព័ន្ធកិច្ចដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី (របាយការណ៍វឌ្ឍនភាព) ក្រោមអធិបតីភាពរបស់លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី ។ ដែលមានសមាសភាពចូលរួមដូចជា៖ ១. សាមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត ២. លោកនាយក នាយករង បុគ្គលិកទីចាត់ការ និងប្រធានក្រុមបច្ចេកទេសទាំងពីសាលា រួមទាំងគ្រូប្រឹក្សាគរុកោសល ក្នុងនោះដែរលោកស្រីប្រធានបានបង្ហាញជូនដល់អង្គសមាជិក សមាជិកានៃអង្គប្រជុំថាសាលាជំនាន់ថ្មីគឺយើងទាមទារឱ្យមានការបង្រៀន និងរៀនតាមបច្ចេកវិទ្យា ហើយសាលានេះត្រូវវាយតម្លៃមួយឆ្នាំម្ដង ដើម្បីទទួលបានអាជ្ញាបណ្ណ ហើយប្រធានបានសំណូមពរដល់លោកគ្រូ អ្នកគ្រូក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ឱ្យខិតខំបន្តទៀត ហើយពិសេសទៀតលោកប្រធានអង្គប្រជុំបានសំណូមពរដល់សាលាឱ្យរៀបធ្វើបច្ចុប្បន្នភាពឡើងវិញរបស់ក្រុមប្រឹក្សាភិបាល(ផ្លាស់ប្តូរមួយចំនួន)។ជាចុងក្រោយលោកប្រធានបានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្តជួយដល់សាលាទៀតពិសេសគឺជួយកសាងសាលារៀននៅក្នុងឃុំគោលដៅ ។ បន្ទាប់មកលោកនាយក គង់ ណារិន ក៏បានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពដែលបានអនុវត្តកន្លងមក មានដូចខាងក្រោម៖ ១.ស្ថានភាពទូទៅៈគ្រូសរុបចំនួន Read More …

កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួនសម្រាប់ឆ្នាំ២០២៤

ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីងមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី​ ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។ កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖ ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន) ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី) ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី) ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។​ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ) ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី) ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត) Read More …

ICT Student

Learning HTML and CSS (Grade 10-11)

HTML <!DOCTYPE html> <html lang=”en”> <head>     <meta charset=”UTF-8″>     <meta http-equiv=”X-UA-Compatible” content=”IE=edge”>     <meta name=”viewport” content=”width=device-width, initial-scale=1.0″>     <title>Menu-1</title>     <link rel=”stylesheet” href=”Menu.css”> </head> <body>     <div class=”container”>         <div Read More …

ជ័យលាភីសិស្សពូកែថ្នាក់ខេត្តស្វាយរៀង ផ្នែកអក្សរសិល្ប៍ខ្មែរ

សូមអបអរសាទរសិស្ស វង់ សេងហ័រ សិស្សវិទ្យាល័យគោកព្រីង ថ្នាក់ទី១២ ប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តផ្នែកអក្សរសិល្ប៍ខ្មែរ ដែលសម័យប្រឡង៖ ០៣ មេសា ឆ្នាំ២០២៣។ គូបញ្ជាក់ផងដែរថា សិស្ស វង់ សេងហ័រ និងត្រូវទៅប្រឡងប្រជែងសិស្សពូកែថ្នាក់ជាតិនៅពេលខាងមុខ ។