សិស្សវិទ្យាល័យគោកព្រីង ចំនួន ២រូបបានចូលរួមប្រកួតក្នុងកម្មវិធី “វោហារសព្ទយុវជន” វគ្គប្រកួតផ្តាច់ព្រ័ត្រ ។ក្រោមមូលបទៈ ” សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ក្នុងឱកាស អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២២ ខួបទី១១ ។ ហើយសូមចូលរួមអបអរសាទរសិស្សវិទ្យាល័យគោកព្រីង ទទួលបានជ័យលាភីលេខ ៣ ប្អូនប្រុស (ថៃ សារ៉ាវ័ន្ត) និង ប្អូនស្រី (ផល បូផា ) ទទួលបានលិខិតសរសើរ។ ក្នុងកម្មវិធីនោះផងដែរក៍មានការអញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ។
Comments