សិក្ខាសាលាស្តីអំពី “លក្ខខណ្ឌដើម្បីក្លាយជាប៉ូលីស”

នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ អ្នកគ្រូ មាស ស៊ីណា ជាគ្រូប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី លក្ខខណ្ឌដើម្បីក្លាយទៅជាប៉ូលីស ដោយមានវាគ្មិនលោក វ៉ាន់ សុផាន់ណា ជាអធិការរងស្រុកស្វាយជ្រំទទួលបន្ទុកផ្នែក ប៉ូលីសចរាចរណ៍ហើយនៅក្នុងកម្មវិធីនោះផងដែរលោក គង់ ណារិន ជានាយកវិទ្យាល័យគោកព្រីងក៍បានអញ្ជើញចូលរួមជាគណធិបតីផងដែរ។កម្មវិធីសិក្ខាសាលាថ្ងៃនេះមានគោលបំណងចង់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែច្បាស់អំពី៖

-លក្ខខណ្ឌក្នុងការដាក់ពាក្យប្រឡងជាមន្រ្តីនរគបាលជាតិ

-យល់កាន់តែច្បាស់ពីរយៈពេលនៃការសិក្សានិងទីកន្លែងបណ្តុះបណ្តាលប៉ូលីស

-យល់កាន់តែច្បាស់ពីតួនាទីរបស់ប៉ូលីសនៅតាមផ្នែកនីមួយៗផងដែរ។

Comments