សិក្ខាសាលាស្ដីពី ការលើកកម្ពស់សុខភាពសិក្សាសាលារៀនសាធារណៈ

ថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៣  លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង និងអ្នកគ្រូ មាស ស៊ីណា គ្រូប្រឹក្សាអាជីព បានចូលរួមវគ្គសិក្ខាសាលា ស្ដីពីការលើកកម្ពស់សុខភាពសិក្សា តាមសាលារៀនសាធារណៈ នៅសណ្ឋាគារ វ៉ៃគោ ក្រុងស្វាយរៀង ។

អញ្ជើញជាអធិបតីភាព រួមមាន

១, លោកជំទាវ ឆាយគឹម សុទ្ធាវី ប្រធាននាយកដ្ឋាន សុខភាពសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា

២, លោក សាន់ នាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

៣, លោក ហ៊ឹម សំអាត តំណាងអង្គការសុខភាពពិភពលោក ។

វគ្គសិក្ខាសាលានេះ អនុលោមតាមយុទ្ធសាស្ត្រទាំង៩នៃ គោលនយោបាយជាតិស្ដីពី សុខភាពសិក្សា គោលការណ៍ប្រតិបត្តិណែនាំ តាមសូចនាករទាំង៩ ដូចខាងក្រោម

១, ការអភិវឌ្ឍក្របខណ្ឌច្បាប់និងយន្តការ

២, ការលើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំ

៣, ការលើកកម្ពស់ការផ្ដល់អាហារូបត្ថម្ភ

៤, ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ

៥, ការលើកកម្ពស់បរិស្ថានសិក្សាប្រកបដោយ សុវត្ថិភាព បរិយាបន្ន ផាសុខភាព និងមេត្រីភាព

៦, ការលើកកម្ពស់សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សា

៧, ការលើកកម្ពស់ ការអប់រំសុខភាព

៨, ការលើកកម្ពស់ ការអនុវត្តបំណិនសុខភាព

៩, ការលើកកម្ពស់ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍកម្មវិធី សុខភាពសិក្សា

Comments