បទបង្ហាញពីបំរែបំរួលភាពពេញវ័យរបស់ក្មេងស្រី ដោយគិលានុបដ្ឋាកយិកា យិន សុគា

តើភាពពេញវ័យរបស់ក្មេងប្រុសក្មេងស្រីសំខាន់យ៉ាងណា?

គិលានុបដ្ឋាកយិកា យិន សុគា ប្រចាំការនៅ វិទ្យាល័យ គោកព្រីង និង សាលាបឋមសិក្សាស្វាយព្រហូត បានបណ្ដុះបណ្ដាលមេរៀន ភាពពេញវ័យ ទៅសិស្សស្រី ជាច្រើនថ្នាក់។
#ភាពពេញវ័យ ជាដំណាក់កាលនៃការលូតលាស់ទាំងរាងកាយនិងអារម្មណ៍ របស់ក្មេងប្រុស និងក្មេងស្រី ក្នុងពេលនោះសរីរាង្គបន្ដពូជចាប់ផ្ដើមបំពេញតួនាទី និងអាចបន្ដពូជបាន។ ភាពពេញវ័យចាប់ផ្ដើមនៅចន្លោះអាយុពី ១១ទៅ១៥ឆ្នាំ តែជួនកាលអ្នកខ្លះក៏អាចចាប់ផ្ដើមមុនឬយឺតជាងនេះ។
#លក្ខណៈនៃភាពពេញវ័យ ចំពោះការប្រែប្រួលនៃរាងកាយក្នុងអំឡុងពេលពេញវ័យនេះ មានទំនាក់ទំនងជាមួយនឹងអ័រម៉ូនភេទ។ មនុស្សប្រុសមានអ័រម៉ូនតេស្ដុស្ដេរ៉ូន(Testosterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់លក្ខណៈភេទរបស់មនុស្សប្រុសដូចជា សំឡេងគ្រលរ ដុះពុកចង្កាជាដើម។ មនុស្សស្រីមានអ័រម៉ូនអឺស្រ្ដូហ្សែន(Estrogen) និងប្រូសេស្ដេរ៉ូន(Progesterone) ដែលធ្វើឱ្យប្រសើរឡើងនូវការលូតលាស់និងមានឥទ្ធិពលលើលក្ខណៈភេទរបស់មនុស្សស្រី និងមានតួនាទីសំខាន់ក្នុងការសម្របសម្រួលវដ្ដរដូវ។
អ័រម៉ូនភេទទាំងអស់នេះបង្កឱ្យមានការផ្លាស់ប្ដូរសរីរាង្គជាច្រើនដូចជា អ័រម៉ូនភេទអាចមានឥទ្ធិពលលើអារម្មណ៍ផ្លូវចិត្តរបស់ក្មេងស្រីនិងក្មេងប្រុសដូចជា ឆេវឆាវ ឆាប់ខឹង ឆាប់តូចចិត្ត ចង់ដឹងស្គាល់អ្វីថ្មីៗ ជាដើម។
តើលោកអ្នកយកចិត្តទុកដាក់ចំពោះការលូតលាស់ភាពពេញវ័យរបស់កូនកម្រិតណាដែរ?

 

Comments