សេវាប្រឹក្សាអាជីពបានរៀបចំសិក្ខារសាលាស្តីអំពី អក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល

សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី អក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល ដោយមានវាគ្មិនអ្នកគ្រូ អ៊ុង ចន្នី មន្រ្តីអង្គការខេប កម្មវិធីថ្ងៃនេះមានគោលបំណងដើម្បីឱ្យសិស្ស÷
-ទទួលបានចំណេះដឹងថ្មីបន្ថែមទៀតទាក់ទងនឹងអក្ខរកម្មមេឌា ព័ត៌មាន និងឌីជីថល។
-វាយតម្លៃនិងធ្វើការសម្រេចចិត្តយោងទៅលើគុណភាពនៃព័ត៌មាន។
-យល់ច្បាស់ពីភាពខុសគ្នារវាងព័ត៌មានមិនពិតនិងព័ត៌មានខុសនិងផលប៉ះពាល់របស់វា។
-សិស្សានុសិស្សចូលរួមទប់ស្កាត់ការចែកចាយព័ត៍មានមិនពិតនិងព័ត៌មានខុសលើបណ្តាញសង្គមផ្សេងៗ។

Comments