កម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈ

នៅថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងដែលដឹកនាំដោយអ្នកគ្រូ មាស ស៊ីណាបានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍វិធីសាស្ត្រប្រកួតនិយាយជាសាធារណៈចែករំលែកដោយយុវសិស្សឈ្មោះ វិន វុទ្ធី ដែលជាម្ចាស់ជ័យលាភីលេខ១កម្មវិធីជើងឯកថ្វីមាត់។កម្មវិធីចែករំលែកថ្ងៃនេះមានគោលបំណង៖ -ឲ្យសិស្សានុសិស្សគិតពីដំណាក់កាលនៃពេលវេលាក្នុងការចូលរួមប្រកួត -យល់ច្បាស់ពីវិធីសាស្ត្រត្រៀមនៅក្នុងការប្រកួត -របៀបនៅក្នុងការនិយាយកុំឲ្យមានភាពភ័យខ្លាច នៅថ្ងៃប្រកួត -ស្វែងយល់ពីអត្ថប្រយោជន៍ដែលទទួលបានក្រោយការប្រកួត។              

ការគោរពទង់ជាតិ

នៅថ្ងៃ ព្រហស្បត្តិ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាកុមារនិងយុវជនវិទ្យាល័យគោកព្រីងបានរៀបចំធ្វើការគោរពទង់ជាតិដើម្បី ប្រជុំផ្សព្វផ្សាយពីវិន័យ សណ្តាប់ធ្នាប់ និងជម្រុញឲ្យសិស្សានុសិស្សព្យាយាមខិតខំសិក្សារៀនសូត្របន្ថែមទៀត។នៅក្នុងថ្ងៃនេះផងដែរលោកនាយក គង់ ណារិន បានផ្តល់កិត្តិយសឡើងប្រគល់ប័ណ្ណសរសើរនិងផ្តល់ថវិការលើកចិត្តដល់សិស្សឈ្មោះ វង់ សេងហ័រ ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្តមុខវិជ្ជា​ អក្សរសាស្ត្រខ្មែរនិងត្រៀមទៅប្រឡងសិស្សពូកែថ្នាក់ជាតិនៅពេលខាងមុខនេះ។

វិទ្យាល័យគោកព្រីងបានរៀបចំទិវាកុមារអន្តរជាតិលើក ៧៤

នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រារព្ធខួបលើកទី ៧៤ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ ២០២៣ដោយទិវាកុមារអន្តរជាតិឆ្នាំនេះក្រោមប្រធានបទ៖ “យើងរួមគ្នាថែរក្សានិងអភិវឌ្ឍន៍កុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល”។  

សិក្ខាសាលាស្តីអំពី “លក្ខខណ្ឌដើម្បីក្លាយជាប៉ូលីស”

នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ អ្នកគ្រូ មាស ស៊ីណា ជាគ្រូប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី លក្ខខណ្ឌដើម្បីក្លាយទៅជាប៉ូលីស ដោយមានវាគ្មិនលោក វ៉ាន់ សុផាន់ណា ជាអធិការរងស្រុកស្វាយជ្រំទទួលបន្ទុកផ្នែក ប៉ូលីសចរាចរណ៍ហើយនៅក្នុងកម្មវិធីនោះផងដែរលោក គង់ ណារិន ជានាយកវិទ្យាល័យគោកព្រីងក៍បានអញ្ជើញចូលរួមជាគណធិបតីផងដែរ។កម្មវិធីសិក្ខាសាលាថ្ងៃនេះមានគោលបំណងចង់ឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងកាន់តែច្បាស់អំពី៖ -លក្ខខណ្ឌក្នុងការដាក់ពាក្យប្រឡងជាមន្រ្តីនរគបាលជាតិ -យល់កាន់តែច្បាស់ពីរយៈពេលនៃការសិក្សានិងទីកន្លែងបណ្តុះបណ្តាលប៉ូលីស -យល់កាន់តែច្បាស់ពីតួនាទីរបស់ប៉ូលីសនៅតាមផ្នែកនីមួយៗផងដែរ។

ប្រឡងឆមាសលើកទី១ ថ្នាក់ទី១២

ថ្ងៃទី ២៥និង២៦ ខែ ឧសភា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំប្រឡងឆមាសលើកទី១ថ្នាក់ទី១២ ដោយមានការរៀបចំប្រឡងមានលក្ខណៈស្តង់ដាដើម្បីវាស់ស្ទង់សមត្ថភាពសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។      

កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួនសម្រាប់ឆ្នាំ២០២៤

ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីងមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី​ ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។ កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖ ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន) ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី) ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី) ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។​ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ) ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី) ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត) Read More …

ប្លង់សាលប្រជុំ

សាលប្រជុំ វិទ្យាល័យគោកព្រីងបានគួរប្លង់រួចរាល់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ និងសាងសង់ក្នុងពេលឆាប់ៗនេះ ក្រោយពីដេញថ្លៃរួច ។

វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធី ស្មូតកំណាព្យ និងអានអត្ថបទ

នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធី ស្មូតកំណាព្យ និងអានអត្ថបទដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ”។ទិវាជាតិអំណានបានកំណត់យកថ្ងៃទី១១ មីនា សម្រាប់ប្រារព្ធទិវាជាតិអំណាន ដែលជាថ្ងៃកំណើតសម្តេចសង្ឃរាជ ជួន ណាត ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាននិងលើកកម្ពស់ការអាន និងតែងនិពន្ធ។  

ការប្រកាសបញ្ចប់កម្មវិធីនិងគម្រោងអភិវឌ្ឍន៍របស់ អង្គការ ឆាលហ្វាន កម្ពុជា នៅក្នុងខេត្តស្វាយរៀង ​

នៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៣ លោក គង់ ណារិន ជានាយកវិទ្យាល័យគោកព្រីងបានចូលរួមពិធីប្រកាសបញ្ចប់កម្មវិធីនិងគម្រោងអភិវឌ្ឍន៍របស់ អង្គការ ឆាលហ្វាន កម្ពុជា នៅក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាព : ១, លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង ២, លោក ប្រាហ្សាន់ វើម៉ា នាយកអង្គការឆាលហ្វាន ប្រចាំប្រទេសកម្ពុជា ។ អង្គការឆាលហ្វាន ជាអង្គការមួយចូលរួមធ្វើសកម្មភាពលើវិស័យអប់រំ នៅខេត្តស្វាយរៀងរយៈពេល១៥ឆ្នាំ កន្លងមក។

អ​បអរសាទរយុវសិស្ស វិន វុទ្ធី នៃវិទ្យាល័យគោកព្រីង

សូមអបអរសាទរ យុវសិស្ស វិន វុទ្ធី បេក្ខជនមកពីវិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី ” ជើងឯកថ្វីមាត់” ក្រោមប្រធានបទ (សត្រូវក្បែរកាយ )រៀបចំដោយ សសយក រាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ។