ការធ្វើបទបង្ហាញស្ដីពី (វឌ្ឍនភាព) ជូនក្រុមប្រឹក្សាភិបាល នៅដំណាច់ឆមាសទី១ ឆ្នាំ២០២៣

វេលាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៣ នៅវិទ្យាល័យគោកព្រីង និងបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលាជំនាន់ថ្មី) បានបើកកិច្ចប្រជុំមួយស្ដីពីការងារមួយចំនួនពាក់ព័ន្ធកិច្ចដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី (របាយការណ៍វឌ្ឍនភាព) ក្រោមអធិបតីភាពរបស់លោកស្រី ហែម រតនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី ។ ដែលមានសមាសភាពចូលរួមដូចជា៖ ១. សាមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ខេត្ត ២. លោកនាយក នាយករង បុគ្គលិកទីចាត់ការ និងប្រធានក្រុមបច្ចេកទេសទាំងពីសាលា រួមទាំងគ្រូប្រឹក្សាគរុកោសល ក្នុងនោះដែរលោកស្រីប្រធានបានបង្ហាញជូនដល់អង្គសមាជិក សមាជិកានៃអង្គប្រជុំថាសាលាជំនាន់ថ្មីគឺយើងទាមទារឱ្យមានការបង្រៀន និងរៀនតាមបច្ចេកវិទ្យា ហើយសាលានេះត្រូវវាយតម្លៃមួយឆ្នាំម្ដង ដើម្បីទទួលបានអាជ្ញាបណ្ណ ហើយប្រធានបានសំណូមពរដល់លោកគ្រូ អ្នកគ្រូក៍ដូចជាថ្នាក់ដឹកនាំទាំងអស់ឱ្យខិតខំបន្តទៀត ហើយពិសេសទៀតលោកប្រធានអង្គប្រជុំបានសំណូមពរដល់សាលាឱ្យរៀបធ្វើបច្ចុប្បន្នភាពឡើងវិញរបស់ក្រុមប្រឹក្សាភិបាល(ផ្លាស់ប្តូរមួយចំនួន)។ជាចុងក្រោយលោកប្រធានបានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្តជួយដល់សាលាទៀតពិសេសគឺជួយកសាងសាលារៀននៅក្នុងឃុំគោលដៅ ។ បន្ទាប់មកលោកនាយក គង់ ណារិន ក៏បានធ្វើរបាយការណ៍សង្ខេបពីសកម្មភាពដែលបានអនុវត្តកន្លងមក មានដូចខាងក្រោម៖ ១.ស្ថានភាពទូទៅៈគ្រូសរុបចំនួន Read More …

សិក្ខាសាលាស្តីពី កិច្ចការងាររដ្ឋបាលទូទៅ

កាលពីថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចការងាររដ្ឋបាលទូទៅ ដោយមានវាគ្មិនលោកគ្រូ ហួន រ៉ាវី ធ្លាប់បានសិក្សាមុខជំនាញរដ្ឋបាលសាធារណ:និងមានបទពិសោធន៍លើការងាររដ្ឋបាល។គោលបំណងរបស់កម្មវិធីថ្ងៃនេះដែរចង់ឱ្យសិស្ស÷ -ឈ្វេងយល់ពី វិជ្ជាជីវ:ការងារជា កិច្ចការងាររដ្ឋបាលទូទៅ។ -ស្វែងយល់អំពីរយ:ពេលនៃការសិក្សា គ្រឹះស្ថានសិក្សានិងទីកន្លែងការងារ ជំនាញរដ្ឋបាល។ -ដឹងអំពីឧបសគ្គនិងការត្រៀខ្លួនដើម្បីក្លាយជា អ្នកធ្វើកិច្ចការងាររដ្ឋបាលទូទៅ ដ៍ល្អម្នាក់។

សិក្ខាសាលាស្តីអំពី “ការសិក្សាបញ្ញត្តិដើម្បីអភិវឌ្ឍគុណសម្បទាសតវត្សរ៍ទី២១”

ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី “ការសិក្សាបញ្ញត្តិដើម្បីអភិវឌ្ឍគុណសម្បទាសតវត្សរ៍ទី២១” ដោយមានការបណ្តុះបណ្តាលពីគ្រូប្រឹក្សាគរុកោសល្យរបស់វិទ្យាល័យគោកព្រីងគឺ លោកគ្រូ យាន ប៊ុនលេង និងអ្នកគ្រូ គង់ សុគន្ធា ។គោលបំណងនៃការបណ្តុះបណ្តាលថ្ងៃនេះគឺ÷ -ចង់ឱ្យលោកគ្រូអ្នកគ្រូពង្រឹងការបង្រៀននិងរៀនឱ្យសមស្របតាមបរិបទសាលារៀនជំនាន់ថ្មី។ -លើកទឹកចិត្តឱ្យគ្រូបង្រៀនពង្រីកគំនិតក្នុងការបង្តើតកម្មវិធីសិក្សាដោយខ្លួនឯង។  

ប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសថៃ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានចូលរួមប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រថៃដើម្បីដកស្រង់ចំណុចល្អៗជាច្រើនដែលចំណុចល្អៗទាំងនោះរួមមាន៖ មានការបញ្រ្ជាបបន្ថែមមុខវិជ្ជា ចិត្តសិក្សា។ បណ្តុះទម្លាប់សិស្សនិងគ្រូមានទំនួលខុសត្រូវ​ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការតាំងពិពណ៌ដោយមានការសរសេរពីដំណើរការផលិតផលគម្រោងនីមួយៗ។ មានកម្មវិធីភាសាបរទេស​ ចិន អង់គ្លេស។ មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។ ពង្រឹងចំណុចខ្លាំងរបស់សាលាដើម្បីបង្ហាញដល់សហគមន៍។    

ដំណើរទស្សនកិច្ចសិក្សានៅ សាលា Bualuang pittayakom

នៅថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សានៅសាលា Bualuang Pittayakom នៅក្នុងស្រុក Muang ខេត្ត បុរីរុាំ ព្រះរាជាណាចក្រថៃ។នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរយើងបានរកឃើញនៅចំណុចល្អៗជាច្រើនដែលសាលាបានអនុវត្តន៍នៅក្នុងសាលារួមមានដូចជា៖ រៀបចំសិស្សសម្អាតបន្ទប់ទឹក​​ និងទីធ្លាសាលាបានល្អ។ នាយកសាលាត្រូវមានសញ្ញាបត្រនាយក​ និងប្រឡងជាប់ជានាយក។ សាលារៀនមានចក្ខុវិស័យច្បាស់លាស់ផ្តោតលើសីលធម៌ សុជីវធម៌​ កីឡា និងគុណភាពសិក្សាទាំងកម្រិតជាតិ​ និងអន្តរជាតិ​ រយ:ពេល៥​ឆ្នាំ។ សាលារៀនមានសុវត្ថិភាពសិក្សា។ មានសមាគមន៍សិស្សជួយការងារសាលា។ មានការគ្រប់គ្រងវិន័យ អាកប្បកិរិយារបស់សិស្សបានល្អ។ សិស្សត្រូវប្រឡងតែ២ដងក្នុងមួយឆ្នាំសិក្សា។ មានបរិក្ខារទំនើប សម្ភារៈសម្បូរបែបសម្រាប់សិក្សា និងមានបច្ចេកវិទ្យាទំនើប។ មានម៉ោងកីឡា សិល្ប: សិស្សមានការង្ហាត់សមបានច្បាស់លាស់។ មានរចនាសម្ព័នគ្រប់គ្រងនៅក្នុងសាលាច្បាស់លាស់។ Read More …

ដំណើរទស្សនកិច្ចសិក្សានៅសាលា Lamplaimat phattana school

នៅថ្ងៃ ចន្ទ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានធ្វើដំណើរទស្សនកិច្ចសិក្សានៅសាលា​ Lamplaimat phattana school នៅក្នុងស្រុក ឡាំផ្លៃម៉ាត់ ខេត្ត បុរីរុាំ នៃព្រះរាជាណាចក្រថៃ។សាលា Lamplaimat phattana school ជាសាលាដែលនៅជនបទប៉ុន្តែយើងសង្កេតឃើញថាជាសាលាដែលមានគុណភាពសិក្សាខ្ពស់ដែលបានអនុវត្តន៍នូវសកម្មភាពអប់រំដូចជា៖  

ដំណើរទស្សនកិច្ចរបស់ អង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ

នៅថ្ងៃ សុក្រ ទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចក្រោមការដឹកនាំរបស់អង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ បានសហការណ៍ជាមួយការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំខេត្តបន្ទាយមានជ័យដឹកនាំនាយក នាយករង និងប្រធានក្រុមបច្ចេកទេសមកពីវិទ្យាល័យ បុស្បូវ និងវិទ្យាល័យផ្គាំ ដែលមានចំនួនសរុបចំនួន១១នាក់  (នាយក២នាក់ នាយករង២នាក់ ប្រធានក្រុមបច្ចេកទេស៤នាក់ តំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ១នាក់ បុគ្គលិកអង្គការសាម៉ារីតាន់ភឺស សង្ក្រោះអន្តរជាតិ ២នាក់ ប្រុសទាំងអស់) បានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាល័យគោកព្រីង។ដំណើរទស្សនកិច្ចសិក្សាបានបញ្ចប់ទៅយ៉ាងរលូននិងមានភាពសប្បាយរីករាយ។            

ប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១

វិទ្យាល័យគោកព្រីងបានប្រជុំបូកសរុបលទ្ធផលឆមាសលើកទី១ដើម្បីសរុបលទ្ធផលការងារនៅក្នុងឆមាសលើកទី១ដោយមានរបៀបវារៈដូចជា៖ -របាយការណ៍របស់ប្រធានក្រុមបច្ចេកទេសវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គម -របាយការណ៍របស់លោក ម៉ៅ រស់ នាយករងវិទ្យាល័យគោកព្រីង -របាយការណ៍របស់លោក គង់ ណារិន នាយកវិទ្យាល័យគោកព្រីង។            

ការបើកអាហាររូបករណ៍សិស្សក្រីក្រ

នៅថ្ងៃ សៅរ៍ ទី ១៧ ខែ មិថុនា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីបើកអាហាររូបករណ៍សិស្សក្រីក្រក្រោមអធិបតីភាព៖ -លោកស្រី ទេព សោមុនី  មេឃុំ គោកព្រីង -លោក គង់ ណារិន  នាយកវិទ្យាល័យគោកព្រីង -តំណាងសហគមន៍ លោកគ្រូទទួលបន្ទុកបើកប្រាក់អាហាររូបករណ៍ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យគោកព្រីង។

សិស្សានុសិស្សវិទ្យាល័យគោកព្រីងចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣

ក្រុមប្រឹក្សាកុមារនិងយុវជនប្រចាំវិទ្យាល័យគោកព្រីងបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ចំនួន ៥០ នាក់ដើម្បីចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ឆ្នាំ ២០២៣ក្រោមប្រធានបទ “TVET ផ្តល់ជំនាញនិងការងារសមរម្យ “នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។