កម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈ

ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួតជជែកដេញដោលនិង និយាយជាសាធារណៈក្រោមគណធិបតីភាពលោកនាយក គង់ ណារិន លោកនាយរង លោកគ្រូ អ្នកគ្រូ តំណាងយុវជន សសយក ឃុំគោកព្រីង និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។ + កម្មវិធីនិយាយជាសាធារណៈមានបេក្ខជនប្រកួតប្រជែងចំនួន ១៣នាក់ ស្រី១១នាក់ដោយមានប្រធានបទខុសៗគ្នា។បេក្ខជនដែលជាប់ជ័យលាភីមានចំនួន ០៥នាក់មានដូចជា៖ ១.ហែម សុគន្ធធាវី ប្រធានបទ” យុវជនគំរូ” ២.ឃាន លីណា ប្រធានបទ ” អាវុធខ្លាំងក្លា” ៣.ឈួន រក្សា ប្រធានបទ”ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង” ៤.អ៊ូ វិសាល ប្រធានបទ “គុណសម្បត្តិ និង គុណវិបត្តិនៃការប្រើប្រាស់បណ្ដាញសង្គម” ៥.សឿន ដាណេត Read More …

សិក្ខាសាលាស្តីអំពី ថតរូប ការកែរូបភាពនិងការកាត់តវីដេអូ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ សេវាប្រឹក្សាអាជីពវិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី ជំនាញថតរូប ការកាត់ត កែរូបភាពនិងការកាត់តវីដេអូដោយមានវាគ្មិនមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ជាច្រើនឆ្នាំគឺលោកគ្រូ មាស សាមន លោកគ្រូជាជាងថតរូបដ៏ចំណានម្នាក់ផងដែរហើយធ្លាប់មានបទពិសោធន៍ថតរូបនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។ គោលបំណងនៃកម្មវិធីនៅក្នុងថ្ងៃនេះគឺ -ចង់ឱ្យប្អូនៗស្វែងយល់ពីការថតរូប។ -ស្វែងយល់ពីការកាត់តរូបថតនិងកែរូបថត។ -ស្វែងយល់ពីការកាត់តវីដេអូ។ -ប្អូនៗមានបំណិនអំពីការថតរូប ការកាត់តរូបថត កែរូបថតនិងការកាត់តវីដេអូ។ -និងមានការយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញនេះផងដែរ។  

អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣

ថ្ងៃព្រហស្បតិ័ ទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព”។ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននេះក៏មានការរៀបចំកម្មវិធីស្មូត្រកំណាព្យ កម្មវិធីនិយាយជាសាធារណ:និងកម្មវិធីប្រកួតអំណានសៀវភៅល្បីៗផងដែរ។        

ការប្រកួត អំណានសៀវភៅល្បីៗ

ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួត “អំណានសៀវភៅល្បីៗ” ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅរក វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា” ។ អបអរសាទរចំពោះប្អូនៗជ័យលាភីទាំង០៥ រូបមានដូចជា៖ -លេខ ១ សុន គឹមស៊ាង -លេខ ២ វឿន លីពេជ្រពេញព្រហស្បតិ៍ -លេខ ៣ ឆាន់ សុធានី -លេខ ៤ ម៉ឺន ស្រីថង -លេខ ៥ ហ៊ុល ធីអិន។    

កម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣

នាថ្ងៃ ព្រហស្បតិ៏  ទី០៧  ខែកញ្ញា  ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ដោយមានភ្ញៀវចូលរួមប្រមាណ ២០០០នាក់។  

កម្មវិធី STEM Robot competition

ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីង បានរៀបចំកម្មវិធី STEM Robot competition ដោយមានការសហការពី KOICA Kpc និង nicc។ហើយកម្មវិធីថ្ងៃនេះមានការអញ្ជើញចូលរួមពី៖ – Dr. Bae, Dae Hwan : Project Manager Professor, TEED Royal University of Cambodia. ការប្រកួត Line robot មានសិស្សានុសិស្សចូលរួមប្រកួតមាន ០៥ ក្រុមមានដូចជា៖ -ក្រុមទី១ dragon Read More …

ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

វិទ្យាល័យគោកព្រីងបានរៀបចំទទួលដំណើរទស្សន:កិច្ចរបស់ឯកឧត្តម ឡោ ឆវណ្ណា ជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីនិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីបានអញ្ជើញមកទស្សន:កិច្ចនៅវិទ្យាល័យគោកព្រីងនិងសាលាបឋមសិក្សាស្វាយព្រហូតហើយបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់សាលារៀនជំនាន់ថ្មីដល់វិទ្យាល័យគោកព្រីងផងដែរ។

វិទ្យាល័យគោកព្រីងបានចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង

លោកនាយករង ម៉ៅ រស់ បានដឹកនាំសិស្សានុសិស្សចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង នៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងអមដំណើរដោយថ្នាក់ដឺកនាំក្រសួង អប់រំ យុវជន និងកីឡា និង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមកពី២៥រាជធានី-ខេត្ត ថ្នាក់ដឺកនាំជាន់ខ្ពស់អង្គការខេប លោកគ្រូ អ្នកគ្រូនិងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ហើយសិស្សានុសិស្សវិទ្យាល័យគោកព្រីងក៍បានយកគម្រោងស្នាដៃសិស្សចូលរួមនៅក្នុងកម្មវិធីនោះផងដែរ។      

សិក្ខាសាលាស្តីពី កិច្ចការងាររដ្ឋបាលទូទៅ

កាលពីថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចការងាររដ្ឋបាលទូទៅ ដោយមានវាគ្មិនលោកគ្រូ ហួន រ៉ាវី ធ្លាប់បានសិក្សាមុខជំនាញរដ្ឋបាលសាធារណ:និងមានបទពិសោធន៍លើការងាររដ្ឋបាល។គោលបំណងរបស់កម្មវិធីថ្ងៃនេះដែរចង់ឱ្យសិស្ស÷ -ឈ្វេងយល់ពី វិជ្ជាជីវ:ការងារជា កិច្ចការងាររដ្ឋបាលទូទៅ។ -ស្វែងយល់អំពីរយ:ពេលនៃការសិក្សា គ្រឹះស្ថានសិក្សានិងទីកន្លែងការងារ ជំនាញរដ្ឋបាល។ -ដឹងអំពីឧបសគ្គនិងការត្រៀខ្លួនដើម្បីក្លាយជា អ្នកធ្វើកិច្ចការងាររដ្ឋបាលទូទៅ ដ៍ល្អម្នាក់។