នៅថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សានៅសាលា Bualuang Pittayakom នៅក្នុងស្រុក Muang ខេត្ត បុរីរុាំ ព្រះរាជាណាចក្រថៃ។នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរយើងបានរកឃើញនៅចំណុចល្អៗជាច្រើនដែលសាលាបានអនុវត្តន៍នៅក្នុងសាលារួមមានដូចជា៖ រៀបចំសិស្សសម្អាតបន្ទប់ទឹក និងទីធ្លាសាលាបានល្អ។ នាយកសាលាត្រូវមានសញ្ញាបត្រនាយក និងប្រឡងជាប់ជានាយក។ សាលារៀនមានចក្ខុវិស័យច្បាស់លាស់ផ្តោតលើសីលធម៌ សុជីវធម៌ កីឡា និងគុណភាពសិក្សាទាំងកម្រិតជាតិ និងអន្តរជាតិ រយ:ពេល៥ឆ្នាំ។ សាលារៀនមានសុវត្ថិភាពសិក្សា។ មានសមាគមន៍សិស្សជួយការងារសាលា។ មានការគ្រប់គ្រងវិន័យ អាកប្បកិរិយារបស់សិស្សបានល្អ។ សិស្សត្រូវប្រឡងតែ២ដងក្នុងមួយឆ្នាំសិក្សា។ មានបរិក្ខារទំនើប សម្ភារៈសម្បូរបែបសម្រាប់សិក្សា និងមានបច្ចេកវិទ្យាទំនើប។ មានម៉ោងកីឡា សិល្ប: សិស្សមានការង្ហាត់សមបានច្បាស់លាស់។ មានរចនាសម្ព័នគ្រប់គ្រងនៅក្នុងសាលាច្បាស់លាស់។ Read More …









