ការប្រកួត អំណានសៀវភៅល្បីៗ

ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីប្រកួត “អំណានសៀវភៅល្បីៗ” ក្រោមប្រធានបទ “អំណានជាមាគ៌ាឆ្ពោះទៅរក វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា” ។ អបអរសាទរចំពោះប្អូនៗជ័យលាភីទាំង០៥ រូបមានដូចជា៖ -លេខ ១ សុន គឹមស៊ាង -លេខ ២ វឿន លីពេជ្រពេញព្រហស្បតិ៍ -លេខ ៣ ឆាន់ សុធានី -លេខ ៤ ម៉ឺន ស្រីថង -លេខ ៥ ហ៊ុល ធីអិន។    

កម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣

នាថ្ងៃ ព្រហស្បតិ៏  ទី០៧  ខែកញ្ញា  ឆ្នាំ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធីតាំងពិពរណ៌ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ដោយមានភ្ញៀវចូលរួមប្រមាណ ២០០០នាក់។  

កម្មវិធី STEM Robot competition

ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ សីហា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីង បានរៀបចំកម្មវិធី STEM Robot competition ដោយមានការសហការពី KOICA Kpc និង nicc។ហើយកម្មវិធីថ្ងៃនេះមានការអញ្ជើញចូលរួមពី៖ – Dr. Bae, Dae Hwan : Project Manager Professor, TEED Royal University of Cambodia. ការប្រកួត Line robot មានសិស្សានុសិស្សចូលរួមប្រកួតមាន ០៥ ក្រុមមានដូចជា៖ -ក្រុមទី១ dragon Read More …

ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មី

វិទ្យាល័យគោកព្រីងបានរៀបចំទទួលដំណើរទស្សន:កិច្ចរបស់ឯកឧត្តម ឡោ ឆវណ្ណា ជាប្រធានក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីនិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីបានអញ្ជើញមកទស្សន:កិច្ចនៅវិទ្យាល័យគោកព្រីងនិងសាលាបឋមសិក្សាស្វាយព្រហូតហើយបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់សាលារៀនជំនាន់ថ្មីដល់វិទ្យាល័យគោកព្រីងផងដែរ។

វិទ្យាល័យគោកព្រីងបានចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង

លោកនាយករង ម៉ៅ រស់ បានដឹកនាំសិស្សានុសិស្សចូលរួមពិធីសម្ពោធដាក់ឳ្យដំណើរការឯកសារស្តីពី ការសិក្សាបែបគម្រោង នៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងអមដំណើរដោយថ្នាក់ដឺកនាំក្រសួង អប់រំ យុវជន និងកីឡា និង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមកពី២៥រាជធានី-ខេត្ត ថ្នាក់ដឺកនាំជាន់ខ្ពស់អង្គការខេប លោកគ្រូ អ្នកគ្រូនិងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត។ហើយសិស្សានុសិស្សវិទ្យាល័យគោកព្រីងក៍បានយកគម្រោងស្នាដៃសិស្សចូលរួមនៅក្នុងកម្មវិធីនោះផងដែរ។      

សិក្ខាសាលាស្តីពី កិច្ចការងាររដ្ឋបាលទូទៅ

កាលពីថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ សេវាប្រឹក្សាអាជីពរបស់វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចការងាររដ្ឋបាលទូទៅ ដោយមានវាគ្មិនលោកគ្រូ ហួន រ៉ាវី ធ្លាប់បានសិក្សាមុខជំនាញរដ្ឋបាលសាធារណ:និងមានបទពិសោធន៍លើការងាររដ្ឋបាល។គោលបំណងរបស់កម្មវិធីថ្ងៃនេះដែរចង់ឱ្យសិស្ស÷ -ឈ្វេងយល់ពី វិជ្ជាជីវ:ការងារជា កិច្ចការងាររដ្ឋបាលទូទៅ។ -ស្វែងយល់អំពីរយ:ពេលនៃការសិក្សា គ្រឹះស្ថានសិក្សានិងទីកន្លែងការងារ ជំនាញរដ្ឋបាល។ -ដឹងអំពីឧបសគ្គនិងការត្រៀខ្លួនដើម្បីក្លាយជា អ្នកធ្វើកិច្ចការងាររដ្ឋបាលទូទៅ ដ៍ល្អម្នាក់។

សិក្ខាសាលាស្តីអំពី “ការសិក្សាបញ្ញត្តិដើម្បីអភិវឌ្ឍគុណសម្បទាសតវត្សរ៍ទី២១”

ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣ វិទ្យាល័យគោកព្រីងបានរៀបចំសិក្ខាសាលាស្តីអំពី “ការសិក្សាបញ្ញត្តិដើម្បីអភិវឌ្ឍគុណសម្បទាសតវត្សរ៍ទី២១” ដោយមានការបណ្តុះបណ្តាលពីគ្រូប្រឹក្សាគរុកោសល្យរបស់វិទ្យាល័យគោកព្រីងគឺ លោកគ្រូ យាន ប៊ុនលេង និងអ្នកគ្រូ គង់ សុគន្ធា ។គោលបំណងនៃការបណ្តុះបណ្តាលថ្ងៃនេះគឺ÷ -ចង់ឱ្យលោកគ្រូអ្នកគ្រូពង្រឹងការបង្រៀននិងរៀនឱ្យសមស្របតាមបរិបទសាលារៀនជំនាន់ថ្មី។ -លើកទឹកចិត្តឱ្យគ្រូបង្រៀនពង្រីកគំនិតក្នុងការបង្តើតកម្មវិធីសិក្សាដោយខ្លួនឯង។  

ប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសថៃ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានចូលរួមប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រថៃដើម្បីដកស្រង់ចំណុចល្អៗជាច្រើនដែលចំណុចល្អៗទាំងនោះរួមមាន៖ មានការបញ្រ្ជាបបន្ថែមមុខវិជ្ជា ចិត្តសិក្សា។ បណ្តុះទម្លាប់សិស្សនិងគ្រូមានទំនួលខុសត្រូវ​ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការតាំងពិពណ៌ដោយមានការសរសេរពីដំណើរការផលិតផលគម្រោងនីមួយៗ។ មានកម្មវិធីភាសាបរទេស​ ចិន អង់គ្លេស។ មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។ ពង្រឹងចំណុចខ្លាំងរបស់សាលាដើម្បីបង្ហាញដល់សហគមន៍។    

ដំណើរទស្សនកិច្ចរបស់វិទ្យាល័យគោកព្រីងនៅសាលា Princes chulabphorn science school

នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សានៅសាលា Princes chulabphon science school នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរយើងបានរកឃើញនៅចំណុចល្អៗជាច្រើនដែលសាលាបានអនុវត្តន៍នៅក្នុងសាលារួមមានដូចជា៖ សិស្សត្រូវបង្កើតគម្រោងសិក្សាយ៉ាងហោចណាស់​ ៣​ ​ក្នុងមួយឆ្នាំសិក្សា។ សាលារៀនត្រូវទទួលការវាយតម្លៃទទួលស្គាល់ពីគណកម្មការមកពីទីក្រុងបាំងកក។ មានហេដ្ឋារចនាសម្ព័ន្ធស្អាត បរិស្ថានគាំទ្រដល់ការសិក្សា។ សម្ភារ:សិក្សាសម្បូរបែប​ មានបន្ទប់ពិសោធន៍ទំនើប។ ធ្វើតេស្ត ២ ដងមុនទទួលសិស្សចូលរៀន។ មានគ្រូជំនួយ និងគ្រូប្រចាំបន្ទប់ពិសោធន៍។ បដិសណ្ឋារកិច្ចល្អសិស្សចេះទទួល​បដិសណ្ឋារកិច្ចភ្ញៀវ។ មានបន្ទប់ស្នាដៃសិស្ស។ ការស្រាវជ្រាវរបស់សិស្សមានការវិភាគច្បាស់លាស់។ មានការកំណត់ចំនួនសិស្សក្នុងមួយថ្នាក់។ ឆ្លើយតបបញ្ហារបស់សហគមន៍ដោយសិស្សធ្វើការសិក្សាស្រាវជ្រាវពីបញ្ហាដែលសហគមន៍ជួបប្រទេស។ បណ្ណាល័យធំទូលាយ មានសម្ភារៈសិក្សាសម្បូរបែប។ សម្ភារ:កីឡាសំបូរបែប។ មានបន្ទប់មុខវិជ្ជាដាច់ដោយឡែកៗនិងមានសម្ភារៈពិសោធន៍ច្រើន។ មានបន្ទប់ប្រជុំសម្បូរបែប។ មានការប្រកួតប្រជែងស្នាដៃសិស្ស ការសិក្សារបស់សិស្សមានលក្ខណ:វិទ្យាសាស្រ្តទំនើប។ វត្តមានសិស្សប្រើប្រព័ន្ធឌីជីថលនៅក្នុងការគ្រប់គ្រង។ ព័ត៌មានសាលា Read More …