កំពង់ចាម៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីពិនិត្យ ទៅលើរបាយការណ៍នានាដូចជា៖ • របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ • របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤ • របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ព្រមទាំងការពិនិត្យពិភាក្សាទៅបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។ ឯកឧត្តម ឡោ ឆវណ្ណា Read More …









