កម្មវិធីតាំងពិពរណ៍ស្នាដៃសិស្សប្រចាំឆ្នាំ

នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ វិទ្យាល័យគោកព្រីង បានរៀបចំតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ ដោយមានការចូលរួមពី ៖
១. ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងសហការី 
២. លោកជំទាវ សុខ វិឡាយ ប្រធានក្រុមការងារចុះជួយឃុំគោកព្រីង 
៣. លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង 
៤. លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងសហការី
៥. លោក អ៊ុល រុន ទីប្រឹក្សាជាន់ខ្ពស់អង្គការខេប និងទទួលបន្ទុកសាលារៀនជំនាន់ថ្មី
៦. សហគមន៍មាតាបិតា និងអាណាព្យាបាលសិស្សវិទ្យាល័យគោកព្រីង 
៧. នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យនានា
សរុប​ជារួមមាន​អ្នក​ចូល​ទស្សនា​ប្រហែល​មួយ​ពាន់​នាក់។
ការតាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២១ - ២០២២ មានការតាំងបង្ហាញស្នាដៃសិស្សចំនួន ៧៣ ប្រធានបទ 
ដែលសិស្សក្នុងក្រុមនីមួយៗអាចដាក់បង្ហាញនិងធ្វើបទបង្ហាញដល់ភ្ញៀវដែលអញ្ជើញមកពីគ្រប់ទិសទី នូវសមិទ្ធិផលដែលសិស្សានុសិស្សបាន
បង្កើតឡើងបង្កើតឡើង។ហើយកម្មវិធីនេះមិនត្រឹមតែផ្តល់ចំណេះដឹងដល់សិស្សប៉ុណ្ណោះទេ 
វាថែមទាំងអាចឱ្យសិស្សមានសមត្ថភាពនៅក្នុងការបង្កើតថ្មីផងដែរ។

Comments