អំពីយើង

About

 

  ឆ្នាំសិក្សា២០០៩-២០១០ ក្រសួងអប់រំបានសម្រេចបង្កើត អនុវិទ្យាល័យគោកព្រីង ចុះហត្ថលេខាដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ ដែលមានទីតាំងស្ថិតក្នុងសាលាបឋមសិក្សាស្វាយព្រហូត នៃភូមិសាស្រ្តភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

  ឆ្នាំសិក្សា២០១៩-២០២០ ដោយសិស្សានុសិស្សកើនឡើង និងអនុវិទ្យាល័យគោកព្រីងនៅឆ្ងាយពីវិទ្យាល័យនានាក្នុងស្រុកស្វាយជ្រំ ក្រសួងអប់រំបានសម្រេចពង្រីកអនុវិទ្យាល័យគោកព្រីង ទៅជាវិទ្យាល័យគោកព្រីង ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ   ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

Founding Date
២០០៩-២០១០
 

Mission

​បេសកម្មគឺបង្រៀន និងរៀន ផ្ដោតលើ៥ចំណុច៖

ទី១/  បង្រៀន និងរៀនដោយប្រើប្រាស់សៀវភៅសិក្សាគោល តែ វិធីសាស្រ្ត ថ្មីៗ ដូចជា ស្ថាបនានិយម  ការងារក្រុម  PBL IBL …………..

ទី២/ បង្រៀន និងរៀនដោយដឹកនាំសិស្សចូលអាននៅក្នុងបណ្ណាល័យ ស្រាវជ្រាវ កិច្ចការក្រុមឬមើលស្មាត TV   Tablet  វេបសាយ នានា

ទី៣/ បង្រៀន និងរៀនពិសោធន៍ជាក់ស្ដែង មុខវិជ្ជាវិទ្យាសាស្រ្ត

ទី៤/ បង្រៀន និងរៀនដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការបង្រៀន ស្រាវជ្រាវ និងប្រឡងប្រចាំខែ ឆមាស

៥/ បង្រៀន និងរៀនតាមកម្មវិធីអប់រំ ស្ទែម។

 

 

Awards

វិទ្យាល័យគោកព្រីងបានបង្កើតទៅជាសាលារៀនជំនាន់ថ្មីដោយមានក្រសួងអប់រំជាគណៈកម្មការថ្នាក់ជាតិតែងតែចុះវាយតម្លៃគុណភាពអប់រំជារៀងរាល់ឆ្នាំក្នុងនោះវិទ្យាល័យគោកព្រីងទទួលបានវិញ្ញាប័ណ្ណបត្រទទួលស្គាល់គុណភាពអប់រំបីឆ្នាំជាប់ៗគ្នា។
Comments