About
ឆ្នាំសិក្សា២០០៩-២០១០ ក្រសួងអប់រំបានសម្រេចបង្កើត អនុវិទ្យាល័យគោកព្រីង ចុះហត្ថលេខាដោយឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ ដែលមានទីតាំងស្ថិតក្នុងសាលាបឋមសិក្សាស្វាយព្រហូត នៃភូមិសាស្រ្តភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ឆ្នាំសិក្សា២០១៩-២០២០ ដោយសិស្សានុសិស្សកើនឡើង និងអនុវិទ្យាល័យគោកព្រីងនៅឆ្ងាយពីវិទ្យាល័យនានាក្នុងស្រុកស្វាយជ្រំ ក្រសួងអប់រំបានសម្រេចពង្រីកអនុវិទ្យាល័យគោកព្រីង ទៅជាវិទ្យាល័យគោកព្រីង ចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
Mission
បេសកម្មគឺបង្រៀន និងរៀន ផ្ដោតលើ៥ចំណុច៖
ទី១/ បង្រៀន និងរៀនដោយប្រើប្រាស់សៀវភៅសិក្សាគោល តែ វិធីសាស្រ្ត ថ្មីៗ ដូចជា ស្ថាបនានិយម ការងារក្រុម PBL IBL …………..
ទី២/ បង្រៀន និងរៀនដោយដឹកនាំសិស្សចូលអាននៅក្នុងបណ្ណាល័យ ស្រាវជ្រាវ កិច្ចការក្រុមឬមើលស្មាត TV Tablet វេបសាយ នានា
ទី៣/ បង្រៀន និងរៀនពិសោធន៍ជាក់ស្ដែង មុខវិជ្ជាវិទ្យាសាស្រ្ត
ទី៤/ បង្រៀន និងរៀនដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងការបង្រៀន ស្រាវជ្រាវ និងប្រឡងប្រចាំខែ ឆមាស
៥/ បង្រៀន និងរៀនតាមកម្មវិធីអប់រំ ស្ទែម។