នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានចូលរួមប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រថៃដើម្បីដកស្រង់ចំណុចល្អៗជាច្រើនដែលចំណុចល្អៗទាំងនោះរួមមាន៖
- មានការបញ្រ្ជាបបន្ថែមមុខវិជ្ជា ចិត្តសិក្សា។
- បណ្តុះទម្លាប់សិស្សនិងគ្រូមានទំនួលខុសត្រូវ និងគ្រប់គ្រងខ្លួនឯង។
- មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។
- មានការតាំងពិពណ៌ដោយមានការសរសេរពីដំណើរការផលិតផលគម្រោងនីមួយៗ។
- មានកម្មវិធីភាសាបរទេស ចិន អង់គ្លេស។
- មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។
- ពង្រឹងចំណុចខ្លាំងរបស់សាលាដើម្បីបង្ហាញដល់សហគមន៍។
Comments