អបអរសាទរពិធីចែករង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២

នៅថ្ងៃ ពុធ  ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២ វិទ្យាល័យគោកព្រីងបានរៀបចំកម្មវិធី ចែករង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់៖

១.លោក សូ  ស៊ាប  ក្រុមប្រឹក្សាឃុំគោកព្រីង

២.លោក គង់  ណារិន  នាយកវិទ្យាល័យគោកព្រីងសាលារៀនជំនាន់ថ្មី

៣.លោក ម៉ៅ  រស់ នាយករងវិទ្យាល័យគោកព្រីងសាលារៀនជំនាន់ថ្មី

៤.លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សវិទ្យាល័យគោកព្រីង។

កម្មវិធីចែករង្វាន់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២២នេះគឺផ្តល់ប័ណ្ណសរសើរនិងរង្វាន់ដល់សិស្សានុសិស្សដែលបានជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥សរុបមានចំនួន៧៥នាក់។

Comments