ប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៣ថ្ងៃនៅប្រទេសថៃ

នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានចូលរួមប្រជុំឆ្លុះបញ្ចាំងក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនៅព្រះរាជាណាចក្រថៃដើម្បីដកស្រង់ចំណុចល្អៗជាច្រើនដែលចំណុចល្អៗទាំងនោះរួមមាន៖

  • មានការបញ្រ្ជាបបន្ថែមមុខវិជ្ជា ចិត្តសិក្សា។
  • បណ្តុះទម្លាប់សិស្សនិងគ្រូមានទំនួលខុសត្រូវ​ និងគ្រប់គ្រងខ្លួនឯង។
  • មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។
  • មានការតាំងពិពណ៌ដោយមានការសរសេរពីដំណើរការផលិតផលគម្រោងនីមួយៗ។
  • មានកម្មវិធីភាសាបរទេស​ ចិន អង់គ្លេស។
  • មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។
  • ពង្រឹងចំណុចខ្លាំងរបស់សាលាដើម្បីបង្ហាញដល់សហគមន៍។

 

 

Comments