ដំណើរទស្សនកិច្ចសិក្សានៅ សាលា Bualuang pittayakom

នៅថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៣ លោកនាយក លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សានៅសាលា Bualuang Pittayakom នៅក្នុងស្រុក Muang ខេត្ត បុរីរុាំ ព្រះរាជាណាចក្រថៃ។នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរយើងបានរកឃើញនៅចំណុចល្អៗជាច្រើនដែលសាលាបានអនុវត្តន៍នៅក្នុងសាលារួមមានដូចជា៖

  • រៀបចំសិស្សសម្អាតបន្ទប់ទឹក​​ និងទីធ្លាសាលាបានល្អ។
  • នាយកសាលាត្រូវមានសញ្ញាបត្រនាយក​ និងប្រឡងជាប់ជានាយក។
  • សាលារៀនមានចក្ខុវិស័យច្បាស់លាស់ផ្តោតលើសីលធម៌ សុជីវធម៌​ កីឡា និងគុណភាពសិក្សាទាំងកម្រិតជាតិ​ និងអន្តរជាតិ​ រយ:ពេល៥​ឆ្នាំ។
  • សាលារៀនមានសុវត្ថិភាពសិក្សា។
  • មានសមាគមន៍សិស្សជួយការងារសាលា។
  • មានការគ្រប់គ្រងវិន័យ អាកប្បកិរិយារបស់សិស្សបានល្អ។
  • សិស្សត្រូវប្រឡងតែ២ដងក្នុងមួយឆ្នាំសិក្សា។
  • មានបរិក្ខារទំនើប សម្ភារៈសម្បូរបែបសម្រាប់សិក្សា និងមានបច្ចេកវិទ្យាទំនើប។
  • មានម៉ោងកីឡា សិល្ប: សិស្សមានការង្ហាត់សមបានច្បាស់លាស់។
  • មានរចនាសម្ព័នគ្រប់គ្រងនៅក្នុងសាលាច្បាស់លាស់។
  • មានបន្ទប់គ្រូតាមមុខវិជ្ជាសម្រាប់ធ្វើការងារនិងធ្វើការប្រជុំផ្សេងៗ។
  • មានវិន័យល្អទាំងគ្រូ​ និងសិស្សមានឥរិយាបទល្អ។
  • មានការចូលរួមពីសហគមន៍ សម្រាប់សាងសង់សាលប្រជុំ។
  • ការសិក្សាផ្សារភ្ជាប់នឹងសិល្ប:​​ និងកីឡាសុខភាព។
  • មានកម្មវិធីភាសាបរទេស​ ចិន ជប៉ុន អង់គ្លេស។
  • មានបន្ទប់តាម Departmentច្បាស់លាស់។
  • មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស។
  • បដិសណ្ឋារកិច្ចល្អ មានការចូលរួមពីគ្រូ និងសិស្ស។

Comments