ដំណើរទស្សនកិច្ចរបស់វិទ្យាល័យគោកព្រីងនៅសាលា Princes chulabphorn science school

នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៣ លោកគ្រូ អ្នកគ្រូវិទ្យាល័យគោកព្រីងបានទៅទស្សនកិច្ចសិក្សានៅសាលា Princes chulabphon science school នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះផងដែរយើងបានរកឃើញនៅចំណុចល្អៗជាច្រើនដែលសាលាបានអនុវត្តន៍នៅក្នុងសាលារួមមានដូចជា៖

  • សិស្សត្រូវបង្កើតគម្រោងសិក្សាយ៉ាងហោចណាស់​ ៣​ ​ក្នុងមួយឆ្នាំសិក្សា។
  • សាលារៀនត្រូវទទួលការវាយតម្លៃទទួលស្គាល់ពីគណកម្មការមកពីទីក្រុងបាំងកក។
  • មានហេដ្ឋារចនាសម្ព័ន្ធស្អាត បរិស្ថានគាំទ្រដល់ការសិក្សា។
  • សម្ភារ:សិក្សាសម្បូរបែប​ មានបន្ទប់ពិសោធន៍ទំនើប។
  • ធ្វើតេស្ត ២ ដងមុនទទួលសិស្សចូលរៀន។
  • មានគ្រូជំនួយ និងគ្រូប្រចាំបន្ទប់ពិសោធន៍។
  • បដិសណ្ឋារកិច្ចល្អសិស្សចេះទទួល​បដិសណ្ឋារកិច្ចភ្ញៀវ។
  • មានបន្ទប់ស្នាដៃសិស្ស។
  • ការស្រាវជ្រាវរបស់សិស្សមានការវិភាគច្បាស់លាស់។
  • មានការកំណត់ចំនួនសិស្សក្នុងមួយថ្នាក់។
  • ឆ្លើយតបបញ្ហារបស់សហគមន៍ដោយសិស្សធ្វើការសិក្សាស្រាវជ្រាវពីបញ្ហាដែលសហគមន៍ជួបប្រទេស។
  • បណ្ណាល័យធំទូលាយ មានសម្ភារៈសិក្សាសម្បូរបែប។
  • សម្ភារ:កីឡាសំបូរបែប។
  • មានបន្ទប់មុខវិជ្ជាដាច់ដោយឡែកៗនិងមានសម្ភារៈពិសោធន៍ច្រើន។
  • មានបន្ទប់ប្រជុំសម្បូរបែប។
  • មានការប្រកួតប្រជែងស្នាដៃសិស្ស
  • ការសិក្សារបស់សិស្សមានលក្ខណ:វិទ្យាសាស្រ្តទំនើប។
  • វត្តមានសិស្សប្រើប្រព័ន្ធឌីជីថលនៅក្នុងការគ្រប់គ្រង។
  • ព័ត៌មានសាលា អាជ្ញាធរ អាណាព្យាបាលសិស្សធ្វើឡើងតាមឌីជីថល។

Comments