កំពង់ចាម៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីសាលារៀនជំនាន់ថ្មីថ្នាក់ជាតិ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីពិនិត្យ ទៅលើរបាយការណ៍នានាដូចជា៖
• របាយការណ៍វឌ្ឍនភាពកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៣ និងផែនការអនុវត្តសម្រាប់ឆ្នាំ២០២៤
• របាយការណ៍វឌ្ឍនភាពលើការអនុវត្តសកម្មភាពឆ្នាំ២០២៣ និងការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍ស្តីពីលទ្ធផលវាយតម្លៃទទួលស្គាល់គុណភាពកម្មវិធីសាលារៀនជំនាន់ថ្មី និងផែនការបន្តសម្រាប់ឆមាសទី១ ឆ្នាំ២០២៤
• របាយការណ៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍រៀបចំផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាសម្រាប់សាលារៀនចំនួនពីរ ដែលត្រូវបានជ្រើសរើសជាកម្មវិធីសាលារៀនជំនាន់ថ្មីឆ្នាំ២០២៤
• របាយការណ៍វឌ្ឍនភាពកម្មវិធីនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ឆ្នាំសិក្សា២០២២-២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ ក្នុងនោះរួមមាន លទ្ធផលនៃការអនុវត្តកម្មវិធីសកម្មភាព និងបញ្ហាប្រឈម ព្រមទាំងការពិនិត្យពិភាក្សាទៅបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ។
ឯកឧត្តម ឡោ ឆវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ កម្មវិធីសាលារៀនជំនាន់ថ្មី បានផ្តល់មតិយោបល់ដើម្បីជួយកម្មវិធីសាលារៀនជំនាន់ថ្មីឱ្យមានភាពកាន់តែប្រសើរឡើងសម្រាប់វិស័យអប់រំនៅកម្ពុជាស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់សមាជិកអង្គប្រជុំ៕
២៧ កុម្ភៈ ២០២៤ | ខេត្តកំពង់ចាម












Comments